ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០៣០ អង់គ្លេស នឹងបញ្ជូនមនុស្សយន្តទៅប្រយុទ្ធនៅលើសមរភូមិ (មានវីដេអូ)
មេទ័ពអង់គ្លេសលោក Collins បាននិយាយថា មនុស្សយន្តរបស់កងទ័ពប្រទេសនេះ អាចនឹងប្រយុទ្ធជាមួយសត្រូវនៅលើសមរភូមិក្នុងឆ្នាំ២០៣០។

សរសេរនៅក្នុងទស្សនាវដ្តីកងទ័ពអង់គ្លេស មេទ័ពរូបនេះបាននិយាយថា នៅរយៈពេលប្រាំពីរឆ្នាំទៀត ទំនាក់ទំនងដំបូងជាមួយសត្រូវនៅលើសមរភូមិ នឹងត្រូវបានធ្វើឡើងដោយមនុស្សយន្ត។
ការអះអាងបែបនេះ បានធ្វើឲ្យគេនឹកឃើញដល់ខ្សែភាពយន្តហូលីវូដ រឿង Terminator ដែល មនុស្សយន្តអូតូ បានធ្វើសង្គ្រាម សម្លាប់មនុស្សដោយគ្មានមេត្តា។

ទោះបីជាយ៉ាងណាក៏ដោយ ការភ័យខ្លាចបែបនេះ មិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតទេ។ យន្តហោះគ្មានមនុស្សបើកស្វ័យប្រវត្តិ ឬពាក់កណ្តាលស្វ័យប្រវត្តិ ត្រូវបានគេប្រើប្រាស់រួចទៅហើយនៅក្នុងសង្គ្រាម ដើម្បីតាមប្រមាញ់ កំណត់គោលដៅ និងសម្លាប់មនុស្ស។
នៅក្នុងប្រទេសអ៊ុយក្រែន កងទ័ពរុស្ស៊ីត្រូវគេចោទប្រកាន់ថា បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកវាយប្រហារដែលដំណើរការដោយប្រព័ន្ធ AI ដូចជា Kalashnikov ZALA និង Lancet។ យន្តហោះគ្មានមនុស្សបើកទាំងពីរប្រភេទនេះ មានសមត្ថភាពអាចស្វែងរក និងបំផ្លាញគោលដៅបានយ៉ាងជាក់លាក់។

រឿងដែលគួរឲ្យព្រួយបារម្ភដូចគ្នានេះដែរ របាយការណ៍អង្គការសហប្រជាជាតិឆ្នាំ២០២០បានបញ្ជាក់ថា យន្តហោះដ្រូនវាយប្រហារធុន Kargu-2 ដែលផលិតដោយតួកគី ត្រូវបានប្រើជាលើកដំបូងក្នុងសមរភូមិ នៅប្រទេសលីប៊ីដែលហែកហួរដោយសង្រ្គាម។
យោងតាមក្រុមហ៊ុនផលិត, Kargu 2 អាចដំណើរការទាំងស្វ័យប្រវត្តិ និងដោយដៃ ហើយថាវាប្រើខួរក្បាលយន្ត និងប្រព័ន្ធវិភាគរូបភាពពិតៗ ប្រឆាំងនឹងគោលដៅរបស់វា។

រីឯ កាលពីឆ្នាំ២០២១ ប្រទេសអ៊ីស្រាអែល បានបង្ហោះយន្តហោះគ្មានមនុស្សបើកដែលដឹកនាំដោយប្រព័ន្ធ AI ដើម្បីអនុវត្តការវាយប្រហារលើពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងអ្វីដែលត្រូវបានគេជឿថា ជាការប្រើប្រាស់បច្ចេកវិទ្យាដំបូងបង្អស់របស់ពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រយៈពេល ២ ថ្ងៃ ទាក់ទាញសិស្សានុសិស្ស-និស្សិត និងសាធារណជន ច្រើនកុះករ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


