ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញមនុស្សយន្តបម្រើការលើយន្តហោះដំបូងគេបង្អស់របស់ពិភពលោក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២០ខែតុលា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីមួយឈ្មោះ Pobeda បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅលើពិភពលោកដែលកំពុងសាកល្បងប្រើប្រាស់មនុស្សយន្តបម្រើការលើយន្តហោះ។

មនុស្សយន្តនេះមានឈ្មោះថា Volodya បានធ្វើការលើជើងហោះហើរពី Ulyanovsk ទៅកាន់ទីក្រុងមូស្គូ មានតួននាទីស្វាគមន៍អ្នកដំណើរ ផ្តល់ការណែនាំសុវត្ថិភាព និងនិយាយជាមួយអ្នកដំណើរក្នុងអំឡុងពេលហោះហើរ។
Volodya ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចនេះវាមើលទៅដូចជាមនុស្សតូចមួយ ចេះធ្វើត្រាប់តាមចលនា និងឥរិយាបថរបស់មនុស្ស។ ទោះបីជាមនុស្សយន្តនេះមិនបានបម្រើអាហារ ឬភេសជ្ជៈក៏ដោយ អ្នកដំណើរមានការរំភើបក្នុងការថតរូប និងនិយាយជាមួយវា។
វីដេអូរបស់មនុស្សយន្តនេះបានបង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិត។ មនុស្សមួយចំនួនព្រួយបារម្ភថាមនុស្សយន្តអាចជំនួសមនុស្សបម្រើការលើយន្តហោះ ឬអាចដំណើរការខុសប្រក្រតីនិងបង្កហានិភ័យសុវត្ថិភាព។ អ្នកផ្សេងទៀតយល់ថាបច្ចេកវិទ្យានេះគួរឲ្យចាប់អារម្មណ៍។
មនុស្សយន្តនេះមើលទៅដូចជាមនុស្សយន្ត G1 ដែលផលិតដោយ Unitree Robotics មានកម្ពស់ ១.២ ម៉ែត្រ ហើយអាចធ្វើចលនាបានយ៉ាងរលូន ស្ទើរតែដូចមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍មិនទាន់បានបញ្ជាក់ថាតើ Volodya ពិតជាមនុស្សយន្តម៉ូដែលនេះឬអត់នោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នឹងដាក់ឱ្យដំណើរការក្រុមហោះហើរឌីជីថល AI ដែលអាចឆ្លើយសំណួររបស់អ្នកដំណើរ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ Korean Air កំពុងសាកល្បងប្រើមនុស្សយន្តដើម្បីជួយកម្មករលើកវត្ថុធ្ងន់ៗ។
គួរបញ្ជាក់ថាការបង្ហាញខ្លួនលើកដំបូងរបស់ Volodya គឺជាជំហានថ្មីមួយនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងកើនឡើងក្នុងឧស្សាហកម្មអាកាសចរណ៍៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


