បច្ចេកវិទ្យា
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
ជាទូទៅ អ្នកប្រើទូរស័ព្ទដៃ តែងជួបបញ្ហាទូរស័ព្ទមិនកាន់ថ្ម ពេលប្រើលើសពី ១ឆ្នាំ បើទោះបីជាជ្រើសរើសផលិតផល របស់ក្រុមហ៊ុនម៉ាកល្បីៗយ៉ាងណាក៏ដោយ ហើយភាគច្រើននៃអ្នកប្រើប្រាស់ តែងដាក់បន្ទុកលើឧបករណ៍ទូរស័ព្ទទៅវិញ។ នៅពេលនេះ កម្ពុជាថ្មី សូម្បីណែនាំគន្លឹះខ្លះៗ ធ្វើយ៉ាងណា ដើម្បីឱ្យទូរស័ព្ទដៃនៅតែកាន់ថ្មបានល្អ ទោះប្រើយូរខែហើយ ក៏ដោយ។

១. ស្វែងយល់ពីរបៀបសាកថ្មដ៏ត្រឹមត្រូវ
អ្នកប្រើប្រាស់ទូរស័ព្ទដៃមួយចំនួន នៅតែមានទម្លាប់ទុកថ្មទូរស័ព្ទទាល់តែ ០% ទើបសាក និងខ្លះទៀត សាកដល់ ១០០% ហើយក៏មិនដកចេញដែរ គឺដោតចោលតែម្តង។ ទម្លាប់សាកថ្មរបៀបនេះ ងាយធ្វើឱ្យខូចថ្មណាស់។
បើតាមគេហទំព័រ uniserveit បញ្ជាក់ថា ល្អបំផុតសម្រាប់ការសាកថ្ម កុំទុកថ្មឱ្យអស់ក្រោម ២០% ទើបសាក និង គួរសាកត្រឹម ៨០% កុំសាកដល់ពេញពេក ទើបធ្វើឱ្យថ្មទូរស័ព្ទដៃមានអាយុកាលវែង។

២. ជ្រៀសវាងប្រើប្រាស់ឆ្នាំងសាក ដែលមិនមែនជាផលិតផលដើម (Original)
បច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើន បាននាំចូលផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ទូរស័ព្ទដៃ ជាពិសេសឧបករណ៍សាកថ្ម មានទាំងឧបករណ៍សាកថ្ម Grade A; Grade B ដែលធានាថា ល្អប្រើដូចឧបករណ៍សាកថ្ម original ។ តាមការគូសបញ្ជាក់ ឧបករណ៍សាកថ្មដែលមិនចេញពីក្រុមហ៊ុនដើមរបស់ផលិតផលទូរស័ព្ទ ច្រើនតែធ្វើចេញពីវត្ថុធាតុ មិនសូវល្អ ជាហេតុធ្វើឱ្យចរន្តថាមពល ចម្លងមិនបានល្អ ម្តងខ្លាំងម្តងខ្សោយ ធ្វើឱ្យថ្មឆាប់ខូច ហើយបើធ្ងន់ធ្ងរ អាចផ្ទុះ ឬឆេះថ្មតែម្តង ដូចករណីដែលកើតមានកន្លងមក។

៣. កម្តៅធ្វើឱ្យប៉ះពាល់ដល់ថ្មទូរស័ព្ទ (Li-on batteries)
មានកត្តាមួយចំនួន ដែលបង្កឱ្យទូរស័ព្ទដៃក្តៅ និងប៉ះពាល់ដល់អាយុកាលថ្ម ដោយរួមមានការទុកដាក់ និងប្រើប្រាស់។ ហេតុនេះ ចាំបាច់ត្រូវធ្វើរឿងរ៉ាវមួយចំនួនខាងក្រោម៖
– បិទកម្មវិធីចោល
ថ្វីបើទូរស័ព្ទដៃចាក់សោរ ប៉ុន្តែកម្មវិធីដូចជា ហ្វេសប៊ុក តេឡេក្រាម អ៉ីនស្តាក្រាមជាដើម-ល- នៅបើកចោលព្រោងព្រាត និងបើកអ៉ីនធឺណិតចោលទៀត។ កត្តានេះ ក៏ជាមូលហេតុដែលធ្វើឱ្យទូរស័ព្ទដៃ ឆាប់អស់ថ្ម និងខូចថ្មផងដែរ។
– ចៀសវាងប្រើទូរស័ព្ទបណ្តើរសាកថ្មបណ្តើរ
ការសាកថ្មបណ្តើរ ចុចបណ្តើរ ធ្វើឱ្យទូរស័ព្ទឡើងកម្តៅ ជាហេតុប៉ះពាល់ដល់ថ្មទូរស័ព្ទ។ ដូចដែលបានលើកឡើងខាងលើ កម្តៅ គឺជះឥទ្ធិពលដល់ថ្មទូរស័ព្ទ។
– កុំទុកទូរស័ព្ទដៃចោលហាលថ្ងៃ
តើលោកអ្នក ធ្លាប់កត់ចំណាំដែរទេ នៅពេលដែលទុកទូរស័ព្ទដៃចោលមុខកញ្ចក់ឡាន ឬហាលថ្ងៃ ទូរស័ព្ទដៃនោះ នឹងក្តៅខ្លាំង ហើយមានទូរស័ព្ទខ្លះ លោតសញ្ញាព្រមានពីការកើនកម្តៅថែមទៀតផង។
ក្រៅពីនេះ គន្លឹះមួយទៀត គួរធ្វើដើម្បីរក្សាថ្មបានយូរ គឺមើលលើមុខងារពន្លឺអេក្រង់ “Screen Brightness” ព្រោះតែវា ទាញយកថាមពលថ្មខ្លាំង ល្អបំផុត គួរកំណត់ Auto លើមុខងារពន្លឺ ដើម្បីកាត់បន្ថយការចំណាយថាមពលថ្ម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


