ចរាចរណ៍
រថយន្ដមួយគ្រឿងបុករះម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់៣នាក់
មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីមានរថយន្តមួយគ្រឿងបានបោះពួយយ៉ាងលឿនបុករះម៉ូតូមួយគ្រឿង រួចជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដោយអ្នកបើកបរគេចខ្លួនបាត់ស្រមោល ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៥និង៤០នាទីល្ងាច លើកំណាត់ ផ្លូវ៥៧B ក្នុងក្រុមទី៦ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយ រថយន្តម៉ាក លុចស៊ីសLS៤០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២AX៩៣៩៦(អ្នកបើកបរ រត់បាត់)បុកម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅផ្លាកលេខ១P៤៦២៦បប ចំពីក្រោយ បើកបរដោយឈ្មោះ រ៉ាន សាន់ ភេទស្រីអាយុ១៨ឆ្នាំ នៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ អ៊ុល សេង ភេទស្រីអាយុ១៦ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លៃងកើតហេតុ)។

លោកអធិការបានបន្តថា ភ្លាមៗនោះរថយន្តបង្ក បានជ្រុលទៅបុកនឹងរថយន្តម៉ាក នីសាន់ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន២A០៨៧៧ បើកបរដោយឈ្មោះ កឹម គឹមនិត ភេទប្រុស អាយុ៥៥នៅភូមិទំនប់ទឹក ឃុំបវេល រងរបួសធ្ងន់ នឹងអ្នករួមដំណើរ ឈ្មោះកុយ អេង ស្រីអាយុ៥២ឆ្នាំនៅភូមិបវេល១ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំង៣គ្រឿងក៏បានយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវរកអ្នកបើកបរដែលបង្កហេតុ ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ