ចរាចរណ៍
រថយន្តធុនធំ បុកគោយន្តកន្ត្រៃពេញទំហឹង បង្កឲ្យមនុស្ស៨នាក់របួសធ្ងន់ស្រាល
មនុស្សប្រុសស្រីចំនួន៨នាក់បានរងរបួសធ្ងន់ស្រាល ខណៈមានករណីចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកទំនិញធុនធំ១គ្រឿងបុកជាមួយគោយន្តកន្ត្រៃលើកំណាត់ផ្លូវជាតិលេខ៥។
លោកវរសេនីយ៍ឯក គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០១:១៥នាទីរំលងអធ្រាត្រថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៣.២២៤ឋិតក្នុងក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកអធិការបន្តថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកFUSOប្រភេទដឹកទំនិញពណ៌សពាក់ស្លាកលេខភ្នំពេញ៣A.៩៩២៤ ទំនងម្ចាស់ងងុយដេកក៏រ៉េចង្កូតទៅបុកគោយន្តកន្ត្រៃពេញទំហឹង ខណៈដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ បណ្តាលឲ្យភាគីទាំងអស់ប៉ើងធ្លាក់ផ្លូវចាក់អ្នកធ្វើដំណើររាយប៉ាយពេញប្រឡាយតែម្តង។គ្រោះថ្នាក់នេះ បណ្តាលឲ្យអ្នកជិះគោយន្តកន្ត្រៃ ដែលមានគ្នាចំនួន០៧នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងនោះមានកូនតូចម្នាក់ផង តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេរួម និងអ្នកបើកបរឈ្មោះ អេង ឃីម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី រងរបួសធ្ងន់ហើយអ្នករួមដំណើរចំនួន៣នាក់ ក្នុងចំណោមអ្នកទាំង៧នាក់បានរងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តFUSOបានរត់គេចខ្លួនបាត់ស្រមោល ហើយអ្នករងគ្រោះខាងលើកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកចំណែករថយន្តបង្កនិងគោយន្តកន្ត្រៃរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបន្តនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



