ឈប់កង់បីចាំយកលុយពីភ្ញៀវ រថយន្ត​បុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

ឈប់កង់បីចាំយកលុយពីភ្ញៀវ រថយន្ត​បុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

បានផុស

នៅ

ភ្នំពេញ: បុរសម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឈប់កង់បីចាំយកលុយពីភ្ញៀវស្រាប់តែមានរថយន្តមួយ​គ្រឿងបេីកបរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាល​ឲ្យ​រងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលាម៉ោង ១និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្បែរច្រកចូលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខកំពត1O-9709 បានដឹកយុវជនម្នាក់ជាភ្ញៀវ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានឈប់កង់បី ហើយយុវជនដែលជាភ្ញៀវបានចុះពីលើកង់បីយកលុយឲ្យ ខណៈដែលកំពុងឈប់ចាំយកលុយពីភ្ញៀវ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌ទឹកបុិច ធ្វើដំណើរបោះពួយយ៉ាងលឿនមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុង។

ឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ ដោយ​បន្ថែមល្បឿនរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់​ទុកបំណែករថយន្តមួយចំនួន។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ រងចាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services