កីឡា
Dave Leduc ប្រាប់ថា នឹងប្រកាសដំណឹងល្អឆាប់ៗនៅកម្ពុជា
កីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាប្រមាណ៥ថ្ងៃហើយ ប៉ុន្តែរូបគេមិនទាន់បង្ហាញឲ្យដឹងពីការងារអ្វីដែលគេកំពុងធ្វើនៅកម្ពុជានោះទេ។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាបឋមគឺពាក់អាវធំដែលមានរូបភាពកីឡាករកម្ពុជា ព្រំ សំណាង។

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ Dave Leduc បានប្រាប់ថា រូបគេបានមកដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត។ រូបគេតែងតែសប្បាយចិត្តនៅពេលឃើញអ្នកគាំទ្រនៅខ្មែរដែលចូលចិត្ត។ រូបគេទទួលបានការសរសើរយ៉ាងច្រើនពីឈុតអាវធំដែលមានរូបភាពជនរងគ្រោះចុងក្រោយរបស់ខ្លួននៅលើអាវ។

កីឡាករដែលបានប្រកាសចូលនិវត្តន៍កាលពីចុងឆ្នាំ២០២៣បាននិយាយថា ៖«ខ្ញុំបានឮថា មានអ្នកសារព័ត៌មានជាង១០០នាក់បានកំពុងរង់ចាំខ្ញុំយ៉ាងយូរនៅព្រលានយន្តហោះ ប៉ុន្តែត្រូវចាកចេញទៅវិញ។ ខ្ញុំសុំទោសដែលធ្វើឲ្យអ្នករង់ចាំ ពីព្រោះ ជើងហោះហើររបស់ខ្ញុំត្រូវបានពន្យារពេល។ ខ្ញុំនឹងជ្រើសរើសកន្លែងប្រជុំមួយ រួចអញ្ជើញអ្នកទាំងអស់គ្នាសម្រាប់ការប្រកាសពិសេសក្នុងពេលឆាប់ៗនេះ»។

តាមសំណេររបស់ Leduc ដែលបានលើកឡងថា រូបភាពនៅលើអាវធំគឺជាជនរងគ្រោះចុងក្រោយរបស់ខ្លួនគឺជាកីឡាករ ព្រំ សំណាង ដែលបានប្រកួតស្មើគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ នៅពេលនោះ រូបគេបានវាយឲ្យអាជ្ញាកណ្កាលរាប់ ព្រំ សំណាង ម្តង ប៉ុន្តែដោយសារច្បាប់ប្រកួតគ្មានអ្នកសន្លប់គឺស្មើគ្នា។
ក្រោយពេលប្រកួតជាមួយ ព្រុំ សំណាង កីឡាករមីយ៉ាន់ម៉ារូបនេះបានទៅលេងប្រាសាទអង្គរវត្ត ហើយក្រោយមករូបគេបានប្រកាសពីការចង់ទិញផ្ទះផ្ទាល់ខ្លួននៅកម្ពុជា និងគ្រោងបើកអាជីវកម្មរកស៊ីនៅប្រទេសកម្ពុជាទៀតផង។ ទើបតែប៉ុន្មានថ្ងៃមុន រូបគេបានធ្វើដំណើរមកប្រទេសកម្ពុជាជាលើកទី២៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


