ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយឆ្មក់មន្ទីរពេទ្យនៅ ហ្គាហ្សា សម្លាប់សកម្មប្រយុទ្ធ ប៉ាឡេស្ទីន ២០ នាក់
យោធាអ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ២០ នាក់ និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលវាយឆ្មក់លើមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា បន្ទាប់ពីដាក់ផ្ទាំងស៊ីបសម្លាប់ក្រុមសកម្មប្រយុទ្ធជាន់ខ្ពស់របស់ក្រុមហាម៉ាស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមីនានេះ ។

យោធាអ៊ីស្រាអែលបានឆ្មក់ចូលជាមួយរថក្រោះ និងការវាយប្រហារតាមអាកាសលើតំបន់ជុំវិញមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាកន្លែងស្មុគស្មាញប្រមូលផ្តុំដោយអ្នកជំងឺ និងប្រជាជនផ្លាស់ទីលំនៅ ។ ការវាយប្រហារក្នុងតំបន់ជុំវិញមន្ទីរពេទ្យនេះ បានធ្វើឲ្យមនុស្សរាប់រយនាក់ ភាគច្រើនជាកុមារ ស្ត្រី និងមនុស្សចាស់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទាំងភ័យស្លន់ស្លោរ ។
យោងតាមលោក Daniel Hagari អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្នុងអំឡុងពេលប្រតិបត្តិការ អ៊ីស្រាអែលបានចាប់ខ្លួនជនសង្ស័យជាក្រុមអ្នកប្រយុទ្ធជាង ២០០ នាក់ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងការស៊ើបអង្កេត ខណៈកម្លាំងទ័ពអ៊ីស្រាអែលថែមទាំងបានសម្លាប់សកម្មប្រយុទ្ធជាង ២០ នាក់នៅក្នុងបរិវេណមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកស្លាប់ក៏មានប្រធានប្រតិបត្តិការពិសេសរបស់ក្រុមហាម៉ាសផងដែរ ។

ប្រតិបត្តិការយោធាអ៊ីស្រាអែលវាយឆ្មក់ជុំវិញមន្ទីរពេទ្យនេះ ក៏បង្កឲ្យមានការរិះគន់ជាអន្តរជាតិ និងមានការជូនដំណឹងពីអង្គការសុខភាពពិភពលោកផងដែរ ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មន្ទីរពេទ្យភាគច្រើននៅហ្គាហ្សាលែងដំណើរការទៀតហើយ ខណៈទើបតែបានស្ដារឡើងវិញនូវសេវាសុខភាពបានតិចតួចប៉ុណ្ណោះ ។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការវាយលុកនៅមន្ទីរពេទ្យផ្សេងទៀតក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


