សន្តិសុខសង្គម
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៥២ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់
រយៈពេល៥២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀងធៀប៥២ថ្ងៃដូចគ្នាមុនពេលការអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ក្នុងរយៈពេល៥២ថ្ងៃក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យជាតិស្រវឹង បើប្រៀបធៀបរយៈពេល៥២ថ្ងៃដូចគ្នាមុនពេលការអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍មានថយចុះគួរឲ្យកត់សម្គាល់ ថយចុះទាំងអ្នកស្លាប់ និងទាំងអ្នករងរបួសជាដើម។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងរយៈពេល៥២ថ្ងៃនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់ នៅទូទាងរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១៩លើក លើ១៤៦លើក មានការថយចុះ២៧លើក ចំណែកអ្នកស្លាប់មានចំនួន៣៣នាក់ ថយចុះ១៨នាក់ បើប្រៀបធៀប៥២ថ្ងៃដូចគ្នានៅមុនពេលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បើតាមអ្នកនាំពាក្យរូបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរយៈពេល៥២ថ្ងៃក្នុងអំឡុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់នោះ គឺគ្រោះថ្នាក់បង្កឡើងដោយសារអ្នកបើកបរក្នុងល្បឿនលឿន បើកបរមិនគោរពសិទ្ធិ បើកបរមានការធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរមិនប្រកាន់ស្ដាំ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់បន្ថែមថា រយៈពេលជិតមួយខែមកហើយមកដល់បច្ចុប្បន្ននេះ ដែលកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានកែសម្រួលពេលវេលាក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្ដូរពីម៉ោង៨យប់ ទៅម៉ោង១០ ឬម៉ោង១១យប់ រហូតដល់២ឬម៉ោង៣ទៀបភ្លឺវិញមកដល់បច្ចុប្បន្ន។ ការផ្លាស់ប្ដូរម៉ោង និងចល័តគោលដៅនេះ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងទទួលខុសត្រូវខ្ពស់ចំពោះការបើកបរដើម្បីជាការចូលរួមចំណែកក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ជាដើម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


