ចរាចរណ៍
ស្លាប់៤នាក់ និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដធុនធំ២គ្រឿង
មនុស្សប្រុស-ស្រី៤នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ២ ក្នុងទឹកដីខេត្តតាកែវ។
តាមការបញ្ជាក់ពីលោក ជៀវ សុខា អធិការរងទទួលបន្ទុកផែនចរាចរណ៍ស្រុកទាំង បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល១យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៩៤-៩៥ ត្រង់ចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ រវាងរថយន្តនិងរថយន្តបញ្ច្រាស់ទិសគ្នា។

លោកអធិការរងបន្តថា រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-3211 ជារថយន្តដឹកមាន់ បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ២នាក់ឈ្មោះ ចិន ហ៊ាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករលើកមាន់ រស់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ស ឆាត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករលើកមាន់ រស់នៅភូមិក្រោម សង្កាត់ចុងឃ្នាស់ ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ។ ដោយឡែករថយន្តដឹកស្រូវ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1188 អ្នកបើកបរឈ្មោះ វ៉ាន់ វ៉ានភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតារោង ឃុំភ្នំដិន ស្រុកគីរីវង់ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ថាវ ស្រីឡែន អាយុ២៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តតាកែវ ។

ចំពោះមូលហេតុលោកអធិការរងបញ្ជាក់ថា ខាងអ្នកបើកបររថយន្តដឹកមាន់ដែលមានទិសដៅពីត្បួងមកជើង ងងុយដេកក៏ជ្រុលចង្កូតទៅបុករថយន្ដដឹកស្រូវដែលមានទិសដៅពីជើងទៅត្បួង។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


