ចរាចរណ៍
អាជ្ញាធរបិទផ្លូវត្រង់ចំណុចរោងចក្រប៊ឺរីរយៈពេល ៤៥ ថ្ងៃ ដើម្បីបញ្ចៀសការកកស្ទះ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកការធ្វើចរាចរណ៍ រយៈពេល ៤៥ថ្ងៃតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចរោងចក្របឺរី ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះ ខណៈដែលការដ្ឋានសាងសង់ស្ពានអាកាសលើកំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ផ្ដើមបើកការដ្ឋាននៅថ្ងៃទី ២៤ ខែមិថុនា។

ការអនុវត្តចាប់ផ្ដើមនៅថ្ងៃទី ២៤ ខែមិថុនានេះ ហើយដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍អ្នកធ្វើដំណើរត្រូវអនុវត្តតាមការណែនាំខាងក្រោម៖
១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ទនៈតេលា រហូតដល់ផ្សារ ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុប់វិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅ រកស្ពានអាកាសចោមចៅ។

២. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅ កាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
៣.ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេងចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំមករក មហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំរហូតដល់មុខរោងចក្របឺរី ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខម្ហូបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងទៅរកស្ថានអាកាសចោមចៅ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន