Connect with us

ចរាចរណ៍

រថយន្តមួយគ្រឿង រេចង្កូតបុករះតូបលក់អីវ៉ាន់ របួសក្មេងស្រី ០២ នាក់ នៅត្រាំកក់

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត​មិន​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​ទៅ​បុក​រះ​តូប​លក់​អីវ៉ាន់​ជាច្រើន​តូប​នៅ​ផ្សារ​អង្គរកា បណ្ដាល​ឲ្យ​ក្មេង​ស្រី ២ នាក់​បងប្អូន រង​របួស​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯក ឌុក ធីយ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​រថយន្ត​បុក​រះ​នេះ​មែន កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០២២ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ 0៩-១០ ក្នុង​ភូមិ​ស្រែ​ខ្វាវ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក​អធិការ​បន្ត​ថា រថយន្ត​បង្ក​ម៉ាក​លុច​ស៊ី​ស RX300 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-5301 បើកបរ​ដោយ​ឈ្មោះ ប៊ុន វុទ្ធី ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាង​លើ បើក​មកពី​ទិស​ខាងលិច លុះ​មកដល់​ចំណុច​ខាងលើ ក៏​រេ​ចង្កូត​ទៅ​បុក​រោង​លក់​អីវ៉ាន់​ចាប់ហួយ បណ្ដាល​ឲ្យ​រង​របួស​ក្មេង​ស្រី ២ នាក់​បងប្អូន ដែល​កំពុង​អង្គុយ​នៅ​ក្នុង​រោង​លក់​ខាង​មុខ​ផ្ទះ ដែល​មាន​ឈ្មោះ ស សវមរក អាយុ ១៣ ឆ្នាំ និង​ឈ្មោះ ស សវ​ទព ភេទ​ស្រី អាយុ ១០ ឆ្នាំ។

ក្រោយ​កើតហេតុ ក្មេង​ស្រី​រងគ្រោះ​ទាំង ២ នាក់​បងប្អូន ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរកា។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ថា បណ្ដាលមកពី​តៃកុង​រថយន្ត​បង្ក​ងងុយដេក៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ នាទីutes មុន

​នៅក្លិបព្រះ​ខ័ន​រាជស្វាយរៀង បរិច្ចាគ ២០ លាន​រៀល ដល់​មូល​និធិជួយ​កងទ័ព និង​ជន​ភៀសសឹក

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម