ចរាចរណ៍
ទើបទិញរថយន្តថ្មី ម្ចាស់មិនទាន់ចេះច្បាស់ ក៏បើកជ្រុលធ្លាក់ចូលប្រឡាយ
បុរសម្នាក់ ទើបតែទិញរថយន្ត មិនទាន់ចេះច្បាស់លាស់ផង បានបើកជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០៣ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ ទើបទិញរថយន្ត ម៉ាក lexus 300 បានបើករថយន្តរបស់ខ្លួនទាំងមិនទាន់ចេះបើកច្បាស់លាស់ផងនោះ បានជ្រុលធ្លាក់ក្នុងប្រឡាយតែម្ដង ហើយម្ចាស់រថយន្តរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅរថយន្តស្ទូច យករថយន្តឡើងពីប្រឡាយវិញ ដើម្បីយកទៅជួសជុល៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


