Connect with us

ចរាចរណ៍

ដឹកសត្វគោមួយក្បាលយករក្សាទុកនៅអធិការនគរបាលស្រុក បន្ទាប់ពីរត់ចូលរថយន្ដកំពុងបើកបរធ្វើឲ្យខូចខាត​

បានផុស

នៅ

​សត្វ​គោ​១​ក្បាល​ត្រូវបាន​ប៉ូលីស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​សម្រេច​លើ​ដាក់​រថយន្ត​យកទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ក្រោយ​សត្វគោមួយក្បាល​នេះ ​រត់​ចូល​ឡាន​អ្នកដំណើរពេលកុំពុងបើកធ្វើឲ្យខូចខាត ហើយ​រក​ម្ចាស់​មិនឃើញ​។

សត្វ​គោ​១​ក្បាល​បាន​រត់​ចូល​ឡាន​បាក់ជើង​មុខ និង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​អ្នកដំណើរ​មួយ​កំណាត់​មុខ​ខាងស្ដាំ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​ព្រឹក នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ដដែល​បុក​គោ​នោះ​មាន​ផ្លាកលេខ ភ្នំពេញ 2AS 4214 ខូចខាត​កំណា​ក់មុខ​ខាងស្ដាំ​យ៉ាងដំណំ ដែល​ម្ចាស់​រថយន្ដ​មានឈ្មោះ ភឿ​ក សុ​ភ័​ក្រ ។ ក្រោយ​ឃើញ​រថយន្ត​ខ្លួន​ខូចខាត​ម្ចាស់​រថយន្ត​បាន​ទាមទា​សំណង​ថ្លៃ​ជួសជុល​រថយន្ដ​របស់​ខ្លួន​ចំនួន​១​លាន​រៀល​ តែ​ម្ចាស់​សត្វ​គោ​មិន​ហ៊ាន​ចេញ​មុខ​មក​ដោះស្រាយ​។​

ដោយ​មិនឃើញ​មាន​អ្នក​មក​ទទួលយក​សត្វ​គោ​នៅ​កន្លែងកើតហេតុ ​និង​កុំឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង ទើប​កម្លាំង​ប៉ូលីស​ផ្នែក​ចរាចរណ៍​ស្រុក​បាទី​សម្រេច​លើកយក​គោ​ដាក់​លើ​រថយន្ត​ទៅ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បាទី​ រង់ចាំ​ម្ចាស់​គោ​ចូល​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​តាម​នីតិវិធី​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម