Connect with us

សន្តិសុខសង្គម

មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២

បានផុស

នៅ

ជនដៃដល់ដែលចាក់សម្លាប់ស្ត្រីរងគ្រោះដល់ក្នុងផ្ទះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមរួចអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ ពេលនេះដឹងខ្លួនហេីយបានសារភាពថា ខ្លួននិងជនរងគ្រោះមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហេីយដោយមិនដឹងថា ជនរងគ្រោះមានប្តី និងកូននោះទេ នេះបេីតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់មានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ចំណែកជនរងគ្រោះឈ្មោះ មាស លក្ខិណា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែង កេីតហេតុ មានប្តីជាជនជាតិចិនធ្វើការនៅខេត្តព្រៃវែងមានកូន២នាក់។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជនដៃដល់បានសារភាពប្រាប់ថា ខ្លួនជាពលករនៅ ប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នា ផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាតfacbook ហើយខ្លួនក៏មិនបានដឹងថាខាងនារីរងគ្រោះមានប្តី និងកូននោះដែរ ចំណែកខាងនាងក៏មិនបានប្រាប់ឱ្យខ្លួនដឹងថា នាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឱ្យនាងជាហូរហែថែមទៀតផង។

ជនដៃដល់បាននិយាយទៀតថា ពេលថ្មីៗនេះទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់ រួចទៅហើយជាហេតុ ធ្វើឱ្យខ្លួនមានកំហឹង និងគំនុំព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅ របស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លាប់ខ្លួនឯងតាមក្រោយ។ បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃ ដោយមានកាំបិតផងហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្ត តាក់ស៊ី ពណ៌ក្រហម ១គ្រឿង ជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លាប់នាង និងអារកសម្លាប់ខ្លួនឯងតែ ម្ដង។ នេះគ្រាន់តែជាការបង្ហើបឱ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី តែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពី ជនដៃដល់តែម្ខាងចំណែកនារីរងគ្រោះបានស្លាប់បាត់ទៅហើយមិនអាចបកស្រាយបានឡើយ។

បេីយោងតាមកាមេរ៉ាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ កាមេរ៉ាទី១ បាន បង្ហាញឱ្យឃើញជនសង្ស័យ បានជិះរថយន្ដម៉ាក TOYOTA PRIUS ពណ៌ក្រហម ១គ្រឿងទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ។ បន្ទាប់មកបាន ចុះដើរសំដៅទៅផ្ទះជនរងគ្រោះដោយនៅក្នុងដៃមានកាន់ថង់ ពណ៌ខ្មៅ១ផងដែរ បន្ទាប់មកក៏បានផ្លោះរបងចូលទៅក្នុងផ្ទះ ជនរគ្រោះ និងធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះតែម្ដង។

តាមកាមេរ៉ាសុវត្ថិភាពទី២ មុនពេលកើតហេតុបានឃើញឃាតក រូបនោះដើរទៅមុខផ្ទះស្ត្រីរងគ្រោះ ខណៈដែលនាង កំពុងឈរប្រមូលសម្លៀកបំពាក់ដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ពេលនោះពួកគេក៏បានឈរនិយាយគ្នាបានបន្តិចជន ដៃដល់ក៏បានផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ រួចដកកាំបិតចុងស្រួចចេញពីក្នុងថង់ ពណ៌ខ្មៅចាក់នាងជាច្រើនកាំបិត ព្រមទាំងចាប់ អារក រហូតដល់ស្លាប់តែម្ដង។ ក្រោយពេលសម្លាប់នាងរួចហើយ ឃាតក រូបនោះក៏បានដោះអាវចេញរួច យកកាំបិតចាក់ពោះ និងអារក ខ្លួនឯងបណ្តាលឱ្យដួលដេកនៅក្បែរសពនារីរងគ្រោះប៉ុន្តែមិនស្លាប់គ្រាន់តែរបួសធ្ងន់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម