សន្តិសុខសង្គម
ផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យ បណ្ដាលឱ្យឆាបឆេះតូបលក់ដូរ និងផ្ទះពលរដ្ឋចំនួន៥ខ្នង
ព្រះវិហារ ៖ សមត្ថកិច្ចស្រុកជ័យសែន បានឲ្យដឹងថា នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុង ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន ២ ខ្នងខូចខាតទាំងស្រុង និង ៣ខ្នងទៀតខូចខាត ៤០ ភាគរយ ករណីខាងលើនេះបណ្ដាលមកពីផ្ទុះធុងហ្គាស។

សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះខាងលើមាន ឈ្មោះ រិន សំបូរ អាយុ ៤០ ឆ្នាំ ជាអ្នកលក់និងដូរហ្គាស ( ធុងហ្គាស មានសភាពចាស់ មានច្រេះ ស្របពេល អាកាសធាតុ ឡើង ៤២ អង្សា) អគ្គិភ័យ ចាប់ផ្តើមពីផ្ទះ ឈ្មោះ រិន សំបូរ។ ជនរងគ្រោះ របួស សើស្បែក ៥ នាក់ ដោយសារការចូលរួម ជួយ ពន្លត់។ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ បន្តទៀត។

កងកម្លាំងអធិការដ្ឋាន នគរបាលស្រុកជ័យសែន អធិការដ្ឋាន នគរបាលស្រុក ឆែប ដោយប្រើប្រាស់ ទឹក អស់ ចំនួន ១០ រថយន្ត បាន ពន្លត់រលត់ ដោយជោគជ័យ និង មិនបណ្តាលឱ្យរាលដាល ទៅផ្ទះផ្សេងដទៃទៀត នៅវេលា ម៉ោង ១៦និង២០នាទីថ្ងៃដដែល៕
ដោយ ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


