ព័ត៌មានអន្ដរជាតិ
ទីក្រុងអ៊ីរ៉ង់ ដែលអ៊ីស្រាអែល បាញ់សងសឹក គឺមានរោងចក្រនុយក្លេអ៊ែរ
ត្បិតប្រធានាធិបតីអាមេរិក ចូ បៃដិន ចេញមុខព្រមានអ៊ីស្រាអែល កុំឲ្យសងសឹកអ៊ីរ៉ង់ ព្រោះថា ការតបតណាមួយអាចបណ្តាលឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ ចូលទៅក្នុងជម្លោះកាន់តែជ្រៅក៏ដោយ ក៏ទីក្រុងហ្ស៊េរុយសាឡិម នៅតែផ្គើនបើកការវាយប្រហារចូលទឹកដីអ៊ីរ៉ង់ ដោយមីស៊ីលបានធ្លាក់នៅទីក្រុង Isfahan ដែលទីក្រុងនេះ ជាកន្លែងមានរោងចក្រនុយក្លេអ៊ែរទៀតផង។

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី១៩ខែមេសា, ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ត្រូវរងការវាយប្រហារដោយមីស៊ីលនៅម៉ោង៥ព្រឹក (ម៉ោងក្នុងស្រុក) ខណៈអ៊ីស្រាអែល អះអាងថា ខ្លួនកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសនៅជិតនោះ។
ទោះទីនោះមានរោងចក្រនុយក្លេអ៊ែរមែន ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីអាមេរិក បានគូសបញ្ជាក់ថា គោលដៅនៃការវាយប្រហារសងសឹក មិនមែនកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរឡើយ។

យ៉ាងណា តាមការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់, ខ្លួនព្យាយាមសម្រាលស្ថានការណ៍ ដោយគ្រាន់តែរាយការណ៍ថា គ្មានរោងចក្រនុយក្លេអ៊ែរណាមួយ ត្រូវខូចខាតនោះទេ។
ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលរាប់រយគ្រាប់ វាយប្រហារប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ហើយទីក្រុង Isfahan នេះឯង គឺស្ថិតក្នុងចំណោមទីតាំងដែលទីក្រុងតេហេរ៉ង់ ប្រើដើម្បីបើកយុទ្ធនាការសងសឹកនោះ។
ទោះបែបនេះក្តី កាលពីដើមសប្តាហ៍នេះ លោក បៃដិន បានព្រមានអ៊ីស្រាអែល កុំសងសឹកវិញឲ្យសោះ ហើយជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

សូមបញ្ជាក់ឡើងវិញ ជម្លោះរវាងសត្រូវទាំងពីរ បានផ្ទុះកញ្ជ្រោលខ្លាំង ក្រោយពេល អ៊ីស្រាអែល វាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី ដោយសម្លាប់មនុស្សជាច្រើននាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់២ រូបទៀតផង។
ក្រោយមក មហាអំណាចមជ្ឈិមបូព៌ាទាំងពីរ ក៏បានគំរាមសងសឹកគ្នាទៅវិញទៅមក នាំឲ្យគេភ័យខ្លាចថា សង្គ្រាមទ្រង់ទ្រាយធំ ច្បាស់ជាចៀសមិនផុតឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បាញ់សងសឹក អ៊ីរ៉ង់ ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


