ជីវិតកម្សាន្ដ
បងប្រុសបង្កើតតារាស្រីកូរ៉េម្នាក់ ក្លាយជាជនសង្ស័យ ក្រោយអតីតមិត្តស្រីធ្លាក់ស្លាប់ភ្លាមៗ
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់បានធ្លាក់ពីលើផ្ទះល្វែងជាន់ទី៩ស្លាប់ បន្ទាប់ពីមានការបៀតបៀន និងតាមដានពីសំណាក់អតីតមិត្តប្រុស។ ចាប់តាំងពីជួបរឿងអកុសលនេះ អ្នកលេងអ៊ីនធឺណេតដែលអះអាងថាជាសាច់ញាតិរបស់នារីដែលបានស្លាប់នោះ បានធ្វើការចោទប្រកាន់បុរសម្នាក់ ជាបងប្រុសរបស់តារាស្រីដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េ។
អ្នកលេងអ៊ីនធឺណិតរូបនេះបានបញ្ជាក់ថា “យើងជាគ្រួសាររបស់ស្ត្រីអាយុ ២០ ឆ្នាំដែលបានធ្លាក់ស្លាប់ បន្ទាប់ពីត្រូវគេបៀតបៀនអស់រយៈពេល ១៣ ម៉ោង យើងមានការឈឺចាប់ និងស្រក់ទឹកភ្នែក ខណៈដែលជនសង្ស័យកំពុងរស់នៅក្នុងពេលស៊ើបអង្កេត និងធ្វើបច្ចុប្បន្នភាពសង្គមរបស់គាត់យ៉ាងរំភើយ។ ប្រព័ន្ធផ្សព្វផ្សាយដូចជាមិនមានអ្វីកើតឡើង យើងក៏ឮថា ប្អូនស្រីគាត់កំពុងរស់នៅដូចធម្មតា ហើយបច្ចុប្បន្នកំពុងថតរឿងថែមទៀតផង”។
លើសពីនេះទៀតដែរ បងប្រុសរបស់តារាសម្ដែងរូបនេះមានពាក្យចចាមអារ៉ាមថា បានរំលោភបំពានអំឡុងពេលទំនាក់ទំនងជាមួយនារីខ្លួនស្រលាញ់។ មួយខែបន្ទាប់ពីការបែកគ្នា នារីរងគ្រោះបានធ្លាក់ស្លាប់ បន្ទាប់ពីត្រូវបងប្រុសរបស់តារាស្រីរូបនេះប្រទាញប្រទង់គ្នា។ គេរាយការណ៍ថា គាត់នៅជាមួយនាងនៅពេលនាងស្លាប់ ក្នុងពេលដែលគាត់បានទូរស័ព្ទទៅប៉ូលិសនៅពេលកើតហេតុ ។ ជនសង្ស័យបានអះអាងថា អ្នកទាំងពីរបានឈ្លោះប្រកែកគ្នា ហើយស្ត្រីនោះបានធ្លាក់
ស្លាប់ដោយខ្លួនឯងតែប៉ុណ្ណោះ បច្ចុប្បន្ននេះប៉ូលិសកំពុងស៊ើបអង្កេតករណីដ៏រន្ធត់ថា តើការស្លាប់របស់ស្រ្តីវ័យ២០ឆ្នាំរូបនេះជាប់ពាក់ព័ន្ធនឹងបងប្រុសរបស់តារាស្រីកំពុងល្បីរូបនោះដែរឬទេ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរៀបការក្លាយជាម្តាយគេ Son Ye Jin សារភាពថា សម្រស់បច្ចុប្បន្នកាន់តែចាស់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


