កីឡា
Kazushima ដាក់គោលដៅជួបកីឡាករខ្លាំងៗទូទាំងពិភពលោក
កីឡាករប្រដាល់ឃីកបុកស៊ីងទម្ងន់ស្រាលជប៉ុន Riku Kazushima ម្ចាស់ខ្សែក្រវាត់ RISE Flyweight Championship បានដាក់គោលដៅជួបជើងខ្លាំងដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យពិភពលោកបានឃើញ។

Kazushima បានចូលហ្វឹកហាត់ក្បាច់គុនតាំងពីក្មេងអាយុ ៥ ឆ្នាំ ដោយចាប់ផ្តើមពីកីឡាការ៉ាតេ។ ក្រោយមកចូលហ្វឹកហាត់ប្រដាល់សេរីនៅថ្នាក់ទី ៦ និងបានឈ្នះជើងឯក ៦ លើក ក្នុងនាមជាអ្នកប្រដាល់សេរីកាលជាយុវជន។ Kazushima បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពដំបូងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀន RISE EVOL 6 ទល់នឹងមិត្តរួមជាតិកីឡាករ Rui Kasami ដោយបានឈ្នះពិន្ទុជាឯកច្ឆន្ទ។
មិនមែនត្រឹមតែជាកីឡាករប្រដាល់វ័យក្មេងពោរពេញដោយសមត្ថភាពប៉ុណ្ណោះទេ Kazushima ក៏ជាកីឡាករការ៉ាតេដ៏ល្អផងដែរ។ ស្ថិតក្នុងវ័យ២១ឆ្នាំ អ្នកប្រដាល់ជនជាតិជប៉ុនម្នាក់នេះ បានដាក់គោលដៅពង្រឹងសមត្ថភាពខ្លួនឲ្យឈានដល់កំពូលតាមរយៈការជួបកីឡាករខ្លាំងៗទូទាំងពិភពលោក។
កីឡាករ Riku Kazushima បាននិយាយថា៖ «នៅទីនេះមានអ្នកប្រដាល់ខ្លាំងៗជាច្រើនទូទាំងពិភពលោក។ ពួកគេមកពីស្ថាប័នផ្សេងៗគ្នា។ ខ្ញុំនឹងជួបពួកគាត់ម្នាក់ម្តង ហើយធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ខ្ញុំត្រូវបានគេទទួលស្គាល់។ សូមបន្តគាំទ្រខ្ញុំ»។

ទោះបីជាយ៉ាងណា ក្នុងប្រភេទទម្ងន់ស្រាល ៥១.៥ គីឡូក្រាម បច្ចុប្បន្ននេះមិនសូវមានអ្នកប្រដាល់ខ្លាំងៗច្រើនទេដែលជាហេតុធ្វើឲ្យ Kazushima ពិបាកស្វែងរកដៃគូ។ បើចង់ជួបកីឡាករខ្លាំងៗ លុះត្រាឡើងទម្ងន់ចាប់ពី ៥៣ គីឡូក្រាម។
Riku Kazushima រៀបរាប់ថា ៖«និយាយតាមត្រង់ទៅ គ្មានគូប្រកួតខ្លាំងណា ដែលខ្ញុំចង់ជួបទេឥឡូវនេះ។ វាមិនមានបញ្ហាថា តើត្រូវចេញប្រកួតក្រៅស្រុក ឬនៅជប៉ុននោះទេ ឲ្យតែមានដៃគូខ្លាំងគឺខ្ញុំជួបទាំងអស់។ ជួបដៃគូខ្លាំងធ្វើឲ្យខ្ញុំអាចបញ្ជាក់ថា ខ្ញុំមានសមត្ថភាពល្អយ៉ាងណា»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


