ព័ត៌មានអន្ដរជាតិ
ណាតូ និង EU ឲ្យប្រទេស G7 ផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសឲ្យ អ៊ុយក្រែន និងពង្រីកទណ្ឌកម្មលើ អ៊ីរ៉ង់
មន្ត្រីជាន់ខ្ពស់អង្គការណាតូ និងសហភាពអឺរ៉ុប (EU) បានជំរុញរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 ចាត់វិធានការឲ្យបានឆាប់រហ័សក្នុងការផ្តល់ប្រព័ន្ធខែលការពារដែនអាកាស និងកាំភ្លើងធំបន្ថែមទៀតទៅដល់អ៊ុយក្រែន ដោយព្រមានថា ការបន្តពន្យារពេលអាចធ្វើឲ្យរុស្ស៊ីកាន់តែមានជ័យលើសង្គ្រាម ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ ខែមេសានេះ ។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានថ្លែងបែបនេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅលើកោះរមណីយដ្ឋាន Capri របស់អ៊ីតាលី ខណៈក្នុងកិច្ចប្រជុំនោះទៀតសោតបានផ្ដោតសំខាន់ទៅលើសង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាជុំវិញការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីសប្ដាហ៍មុន ។
លោក Stoltenberg ក៏បង្ហាញក្ដីរំពឹងថា សភាអាមេរិកអាចនឹងបោះឆ្នោតឆាប់ៗលើកញ្ចប់ជំនួយ ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ និងបានស្វាគមន៍ចំពោះការប្រកាសរបស់ប្រទេសអាល្លឺម៉ង់នូវការផ្តល់ប្រព័ន្ធខែលការពារមីស៊ីល Patriot ថ្មី ខណៈបើគ្មានប្រព័ន្ធបែបនេះបន្ថែមទៀតដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទេនោះ ច្បាស់ណាស់ថា អ៊ុយក្រែននឹងត្រូវបំផ្លាញ ។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ចំពោះការវាយប្រហារកាលពីសប្តាហ៍មុន និងផ្ដល់ជំនួយចំបាច់ទៅដល់អ៊ុយក្រែនផងដែរ ។ លោកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏នឹងមិនអាចអង្គុយនៅតុដោយសន្តិភាពនោះដែរ ។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក និងអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ផងដែរ ពោលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពផលិតម៉ាស៊ីនផ្តល់ថាមពលដល់យន្តហោះគ្មានមនុស្សបើក និងពាក់ព័ន្ធនឹងការផលិតដែក ។ ចំណែកឯវិធានការចុងក្រោយរបស់អង់គ្លេសវិញ បានដាក់ទណ្ឌកម្មទៅលើអង្គការយោធាអ៊ីរ៉ង់ និងអង្គភាពមួយចំនួនដែលពាក់ព័ន្ធនឹងឧស្សាហកម្មដ្រូន និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


