ជីវិតកម្សាន្ដ
មុនក្លាយជាអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិ លោក អូលីវ៉ា គុង ធ្លាប់ឈ្នះពានដល់អ៊ីតាលី
មហាជន និងអ្នកគាំទ្រច្បាស់ជាបានស្គាល់អំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក លោក ម៉ែន សីហា ( អូលីវ៉ា គុង) ដែលជាគ្រូដើរម៉ូត និងអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិមួយរូបដ៏មានប្រជាប្រិយភាព។ មុនឈានជើង និងអាចក្លាយខ្លួនទៅជាអ្នកឆ្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិមួយរូបដ៏ល្បីល្បាញ លោក អូលីវ៉ា គុង ធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិធំៗចំនួន ៣។

លោក ម៉ែន សីហា ឬមហាជនបានស្គាល់ថាជា លោក អូលីវ៉ា គុង ជាគ្រូដើរម៉ូត និងអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោកបានគូសបញ្ជាក់ឲ្យដឹងថា ក្នុងអាជីពជាគ្រូដើរម៉ូត និងជាអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិនេះ មុននឹងលោកអាចក្លាយខ្លួនទៅជាអ្នកឆ្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិបាន លោកធ្លាប់ទទួលបានពានរង្វាន់ថ្នាក់អន្តរជាតិពី ៣ ប្រទេសផ្សេងគ្នា។
ក្នុងនោះពានរង្វាន់ដែល លោក ម៉ែន សីហា ទទួលបានរួមមាន ទី១ ពានរង្វាន់នៅប្រទេសវៀតណាម កម្មវិធី Vietnam international Juneau fashions week គឺលោកទទួលបានពានរង្វាន់ Best international designer award 2023, ពានរង្វាន់ទី២ Top Fashion Designer Award 2023 ពីកម្មវិធី Milan Fashion Week 2023 នៅប្រទេសអុីតាលី, និងពានរង្វាន់ទី៣ Excellent Designer Award ក្នុងកម្មវិធីដើរម៉ូតដ៏ធំមួយ ក្នុងប្រទេសម៉ាឡេស៊ី Asia Fashion Runway 2023 ក្នុងចំណោម ១០ ប្រទេសដែលបានចូលរួម ។

ជាយុវជនសម័យថ្មី ហើយថែមទាំងមានសមត្ថភាពអាចទទួលបានពានរង្វាន់នៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែលោក អូលីវ៉ា គុង បានអះអាងថា នៅតែស្រលាញ់អ្វីដែលជាទម្រង់ដើមរបស់ខ្មែរ ជាពិសេសទម្រង់បែបបទនៃការស្លៀកពាក់ទៅតាមទីវត្តអារាម អាវជិតក សំពត់បត់ នៅតែមានសមសួន ស្រស់ស្អាត និងគួរតែយកផ្សព្វផ្សាយបន្ថែមទៀត៕
អត្ថបទ៖ ថារី






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ