នយោបាយ
សម្ដេច ហ៊ុន សែន ស្វាគមន៍លោក មុំ អស្សនី ឱ្យចូលគណបក្សប្រជាជន ក្រោយផ្ដាច់ខ្លួនពីក្រុមប្រឆាំង
លោក មុំ អស្សនី ជនជាតិខ្មែររស់នៅប្រទេសនូវែលសេឡង់ ហើយជាបុគ្គលធ្លាប់រិះគន់វាយប្រហារមកលើសម្ដេចតេជោ ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាកន្លងមកនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ឱ្យចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមរយៈសារជាសំឡេង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ដូច្នេះថា៖ «ខ្ញុំស្វាគមន៍ជានិច្ចជាមួយនឹងការភ្ញាក់រលឹករបស់អ្នកទាំងឡាយដែលធ្លាប់ប្រឆាំងខ្ញុំ ហើយបោះបង់ការប្រឆាំងខ្ញុំ»។ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការមិនប្រកាន់ខឹងនឹងលោក មុំ អស្សនី ចំពោះកំហុសឆ្គង កន្លងមកឡើយ ព្រោះសម្ដេចយល់ដឹងថា ទាំងនេះគ្រាន់ជាការញុះញង់នៅពីក្រោយរបស់ក្រុមប្រឆាំងរត់ចោលស្រុកប៉ុណ្ណោះ។
ក្នុងន័យនេះ សម្ដេចតេជោ បានប្រកាសស្វាគមន៍គ្រប់បុគ្គលទាំងឡាយដែលធ្លាប់ប្រឆាំង និងរិះគន់វាយប្រហារមកលើការដឹកនាំរបស់សម្ដេច ហើយងាកមកដើរលើផ្លូវត្រឹមត្រូវវិញ នោះគឺអាចមករួមរស់ជាមួយសម្ដេច និងអាចចូលរួមបម្រើការជាមួយគណបក្សប្រជាជនកម្ពុជាបាន។ ប៉ុន្តែយ៉ាងណា សម្ដេចតេជោ ក៏បានប្រកាសបញ្ជាក់ពីការមិនស្វាគមន៍ និងមិនលើកលែងជាដាច់ខាត់ចំពោះមេបក្សប្រឆាំងនៅក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន អះអាងដូច្នេះថា៖ «លើកលែងតែមនុស្សម្នាក់ដែលខ្ញុំមិនស្វាគមន៍ ហើយក៏មិនយោគយល់អស់មួយជីវិត ខ្ញុំដាក់គោលដៅដើម្បីកម្ចាត់ដូចដែលខ្ញុំកម្ចាត់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នេះជាគោលដៅដែលខ្ញុំដាក់ចេញ។ លក្ខខណ្ឌដែលខ្ញុំទទួល គឺអ្នកណាក៏ដោយដែលផ្ដាច់ខ្លួនចេញ និងប្រឆាំងជាមួយអាចោរក្បត់ជាតិ៣ជំនាន់ អ្នកនោះខ្ញុំស្វាគមន៍ជានិច្ច»។
ជនក្បត់៣ជំនាន់ ដែលសម្ដេចតេជោ លើកឡើងនេះ គឺសំដៅទៅលើបុគ្គល សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ហើយតែងព្យាយាមរិះរកគ្រប់កលល្បិច តាមរយៈការវាយប្រហារនានាមកលើសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
គួរជម្រាបថា ការប្រកាសស្វាគមន៍ពីសំណាក់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលនេះ ក្រោយលោក មុំ អស្សនី បានប្រកាសផ្ដាច់ខ្លួនពីក្រុមប្រឆាំង ហើយបានស្នើសុំសម្ដេចតេជោ ដើម្បីចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ តាមរយៈឃ្លីបវីដេអូ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ លោក មុំ អស្សនី បានរៀបរាប់អំពីកលល្បិចរបស់ក្រុមប្រឆាំង ពិសេសតាមការញុះញង់របស់លោក អេង ឆៃអ៊ាង និងលោក ឡុង រី ឱ្យលោកធ្វើជាវាគ្មិននៅ The Cambodia Daily ក្នុងចេតនានិយាយវាយប្រហារទៅរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាថ្នូរនឹងការធានាគ្រួសាររបស់លោកមករស់នៅប្រទេសនូវេលសេឡង់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


