ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មីមួយរកឃើញថាស្ត្រីមានហ្សែនបង្កើនហានិភ័យជំងឺធ្លាក់ទឹកចិត្តជាងបុរស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ខែ តុលា ការសិក្សាថ្មីមួយរបស់អូស្ត្រាលីបានរកឃើញថាស្ត្រីទំនងជាមានហ្សែនច្រើនជាងបុរសដែលបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Berghofer បានសិក្សា DNA របស់មនុស្សជិត២០ម៉ឺន នាក់ដែលមានជំងឺធ្លាក់ទឹកចិត្ត។ ពួកគេបានរកឃើញថាស្ត្រីមានសញ្ញាហ្សែនប្រហែល១ម៉ឹន៣ពាន់នាក់ ដែលផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត ខណៈដែលបុរសមានប្រហែល ៧ពាន់។ នេះមានន័យថា ស្ត្រីអាចមានហ្សែនច្រើនជាងពីរដង ដែលធ្វើឱ្យពួកគេងាយកើតជំងឺធ្លាក់ទឹកចិត្ត។
អ្នកស្រាវជ្រាវនិយាយថា ភាពខុសគ្នានៃហ្សែនទាំងនេះអាចប៉ះពាល់ដល់អរម៉ូន និងការរំលាយអាហារ ដែលអាចពន្យល់ពីមូលហេតុដែលស្ត្រីដែលមានជំងឺធ្លាក់ទឹកចិត្តតែងតែជួបប្រទះការផ្លាស់ប្តូរទម្ងន់ ឬមិនសូវមានថាមពល។
ការសិក្សានេះបានចេញផ្សាយនៅក្នុង Nature Communications បង្ហាញថាផ្នែកហ្សែននៃការធ្លាក់ទឹកចិត្តគឺខ្លាំងជាងចំពោះស្ត្រី។ អ្នកវិទ្យាសាស្ត្រជឿថា នេះអាចជួយគ្រូពេទ្យបង្កើតការព្យាបាលដែលមានលក្ខណៈផ្ទាល់ខ្លួន និងប្រសើរជាងសម្រាប់បុរស និងស្ត្រីនាពេលអនាគត។
ការរកឃើញនេះចង្អុលបង្ហាញថា ការស្រាវជ្រាវកន្លងមក និងថ្នាំសម្រាប់ជំងឺធ្លាក់ទឹកចិត្តភាគច្រើនផ្តោតសំខាន់លើបុរស ដូច្នេះការរកឃើញថ្មីទាំងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងពីរបៀបដែលជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ដល់ស្ត្រីខុសៗគ្នា។ បច្ចុប្បន្ននេះ ជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ដល់មនុស្សជាង ៣០០លាននាក់នៅទូទាំងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


