ព័ត៌មានអន្ដរជាតិ
ពូទីន សារភាពថា ពិតជាពាក់ព័ន្ធការធ្លាក់យន្តហោះដឹកអ្នកដំណើរអាស៊ែរបៃហ្សង់មែន ប៉ុន្តែបន្ទោសអ៊ុយក្រែន
ទីបំផុតប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ព្រមទទួលស្គាល់ហើយថា ទីក្រុងមូស្គូ ពិតជាពាក់ព័ន្ធការបាញ់ធ្លាក់យន្តហោះដឹកអ្នកដំណើរអាស៊ែរបៃហ្សង់ Embraer 190 ដែលបណ្តាលឲ្យមនុស្សស្លាប់៣៨នាក់ និងរបួស២៩នាក់ មែន។

ការទទួលស្គាល់នេះធ្វើឡើងក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ Ilham Aliyev ក្នុងទីក្រុង Dushanbe នៃប្រទេសតាហ្ស៊ីគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥។
តាមការផ្សាយរបស់ Al Jazeera, លោកពូទីនសារភាពអំពីការរួមចំណែកក្នុងការធ្លាក់យន្តហោះ ប៉ុន្តែទន្ទឹមនោះ លោកបានស្តីបន្ទោសទៅអ៊ុយក្រែនថា ដោយសារតែដ្រូនទីក្រុងកៀវហោះមកលុកលុយដែនអាកាសរុស្ស៊ី នាពេលកើតហេតុនោះ។

លោកនិយាយថា ជើងហោះហើរ 8243 របស់ក្រុមហ៊ុន AZAL ត្រូវរងគ្រោះបន្ទាប់ពីខែលការពារដែនអាកាសរុស្ស៊ី តាមដានដ្រូនចំនួន៣គ្រឿងដែលឆ្លងកាត់ព្រំដែនរុស្ស៊ីនៅយប់កើតសោកនាដកម្ម។ មូលហេតុមួយទៀត គឺបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ មីស៊ីលពីរគ្រាប់ត្រូវបាញ់ចេញ ប៉ុន្តែវាមិនមែនវាយប្រហារយន្តហោះដោយផ្ទាល់ទេ។ មីស៊ីលទំនងជាបំផ្ទុះខ្លួនឯងនៅចម្ងាយប្រហែល១០ម៉ែត្រពីយន្តហោះ ដូច្នេះយន្តហោះនោះប្រហែលត្រូវបំណែករបស់មីស៊ីល។
ទន្ទឹមនោះដែរ មេដឹកនាំវិមានក្រឹមឡាំងប្រកាសថា រុស្ស៊ីនឹងផ្តល់សំណងសមរម្យដល់អាស៊ែរបៃហ្សង់ និងធានាឲ្យមានការវាយតម្លៃសមរម្យលើឧប្បត្តិហេតុនោះ។

សូមជម្រាបជាថ្មី សោកនាដកម្មនេះកើតឡើងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ជិតទីក្រុង Grozny នៃប្រទេសរុស្ស៊ី ក្នុងដំណើរដែលយន្តហោះចាកចេញពីទីក្រុង Baku ឆ្ពោះទៅ Grozny។
ក្រោយត្រូវមីស៊ីលបាញ់ អាកាសយានិកយន្តហោះដឹកអ្នកដំណើរ Embraer 190 បានព្យាយាមបង្វែរជើងហោះហើរដែរ ប៉ុន្តែទីបំផុតវាបានធ្លាក់នៅជិតទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីគំរាមវាយមូលដ្ឋានអង្គការណាតូ បើអាមេរិកបញ្ជូនមីស៊ីល Tomahawk ឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


