សេដ្ឋកិច្ច
លោក ហុង សុហួរ ថា វិស័យមូលបត្ររីកចម្រើន ប្រទេសជាតិក៏កាន់តែរីកចម្រើនដែរ ដោយបានបង្កើតឱកាសវិនិយោគ និងការងារ
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជាមិនអាចរីកចម្រើនដល់កម្រិតអតិបរមាបានទេ ប្រសិនបើវិស័យមូលបត្រមិនមានការរីកចម្រើននោះ ប៉ុន្តែការរីកចម្រើននៃផ្សារហ៊ុន បានបង្កើតឱកាសដល់អ្នកវិនិយោគងាយស្រួលក្នុងការពង្រីកអាជីវកម្ម និងបង្កើតឱកាសការងារបានច្រើន ដោយសារទំហំទឹកប្រាក់នៃផ្សារមូលបត្រមិនមានដែនកំណត់។

ការលើកឡើងនេះ ក្នុងឱកាសលោកបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពល នៅខេត្តសៀមរាប នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ លោក ហុង សុហួរ បានលើកយកឧទាហរណ៍ពីសេដ្ឋកិច្ចពិភពលោកថា៖ «ហេតុអ្វីសេដ្ឋកិច្ចអាម៉េរិកខ្លាំង? ខ្លាំងដោយសារតែវិស័យមូលបត្រគេខ្លាំងណាស់! ជួនកាលក្រុមហ៊ុនមួយដែលល្អ គេប្រើពេលមិនដល់មួយឆ្នាំផងគេអាចបំបែកអាជីវកម្មដល់ពាន់លានដុល្លារបាន»។
លោកបានបញ្ជាក់ថា បេសកកម្មរបស់ផ្សារមូលបត្រកម្ពុជា មិនត្រឹមតែផ្ដល់ប្រភពទុនមិនចេះរីងស្ងួត និងបង្កើនបរិយាកាសងាយស្រួលសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងចំណេះដឹង ទំនុកចិត្តដល់សាធារណជន និងជំរុញផ្នត់គំនិតដល់យុវជនជំនាន់ក្រោយឱ្យចេះសន្សំ និងវិនិយោគ ដូចប្រទេសអភិវឌ្ឍដទៃទៀតដែរ។
លោកបានសង្កត់ធ្ងន់ថា ការស្វែងយល់ពីការវិនិយោគក្នុងទីផ្សារមូលបត្រ នឹងជួយឱ្យនិស្សិតមានចំណេះដឹងហិរញ្ញវត្ថុ យល់ពីអត្ថប្រយោជន៍នៃការសន្សំ និងការវិនិយោគ ចេះរៀបចំផែនការហិរញ្ញវត្ថុ ស្គាល់ពីហានិភ័យ និងអាចជៀសផុតពីការបោកប្រាស់នានា ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សិក្ខាសាលានាពេលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្សារភ្ជាប់រវាងវិស័យអប់រំ និងទីផ្សារមូលបត្រ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីយន្តការទីផ្សារ និងបច្ចុប្បន្នភាពនៃវិស័យមូលបត្រនៅកម្ពុជា។ លោកបានបន្ថែមថា ទីផ្សារមូលបត្រអាចដំណើរការទៅបានល្អ លុះត្រាតែមានទាំងក្រុមហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគិនប្រកបដោយចំណេះដឹង និងព័ត៌មាន៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


