ព័ត៌មានជាតិ
លោក ស៊ូ សុជាតិ៖ ការអប់រំវិជ្ជាជីវៈដល់គ្រប់តួអង្គក្នុងវិស័យមូលបត្រ ជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ស៊ូ សុជាតិ បានអះអាងថា វិស័យមូលបត្របាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការណ៍នេះ ការអប់រំវិជ្ជាជីវៈដល់គ្រប់តួអង្គក្នុងវិស័យមូលបត្រ គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់។

អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៩ កាលពីថ្ងៃទី២៣ ខែមេសា លោក ស៊ូ សុជាតិ បានលើកឡើងថា ការអប់រំវិជ្ជាជីវៈដល់គ្រប់តួអង្គក្នុងវិស័យមូលបត្រ គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់។
ជាក់ស្តែង ការប្រឡងក្នុងវិស័យមូលបត្រនេះ មិនត្រឹមតែជាលក្ខខណ្ឌតម្រូវនោះទេ វាជាឱកាសដើម្បីបង្ហាញពីភាពរីកចម្រើននៃសមត្ថភាព និងរក្សាបាននូវស្ដង់ដាវិជ្ជាជីវៈខ្ពស់ក្នុងការផ្ដល់សេវាកម្មជូនអតិថិជនរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និងទំនុកចិត្ត។

លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា បុគ្គលដែលបម្រើការងារឱ្យក្រុមហ៊ុនក្នុងវិស័យមូលបត្រ គួរតែចាប់យកនូវឱកាសរៀនសូត្រដោយខ្លួនឯងបន្តទៀត ដើម្បីភាពរីកចម្រើនរបស់ខ្លួននាពេលអនាគត និងរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន វិស័យមូលបត្រទាំងមូល ក៏ដូចជាសេដ្ឋកិច្ចជាតិ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងបន្ថែមនូវវិជ្ជាជីវៈជំនាញរបស់អ្នកចូលរួមក្នុងទីផ្សារ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬ ការទទួលស្គាល់ពី ន.ម.ក. ដើម្បីធ្វើអាជីវកម្មមូលបត្រ អាជីវកម្មគម្រោងវិនិយោគរួម អាជីវកម្មឧបករណ៍និស្សន្ទ ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


