សេដ្ឋកិច្ច
រដ្ឋ-ឯកជន ចុះ MoU រួមគ្នា គាំទ្រផ្នែកបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សំដៅផ្តល់នូវកម្មវិធីគាំទ្រផ្នែកបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគ ការជួញដូរ និងឱកាសនៃការស្វែងរកប្រាក់ចំណេញនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយលោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា លោក សុខលេង អគ្គនាយកក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ព្រមទាំងសមាជិកសមាគម និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សម្រាប់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរគឺមានគោលបំណងផ្តល់នូវកម្មវិធីគាំទ្រផ្នែកបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគ ការជួញដូរ និងឱកាសនៃការស្វែងរកប្រាក់ចំណេញនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

ថ្លែងនៅក្នុងកម្មវីធីនោះ លោក ស៊ូ សុជាតិបានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្របទៅនឹងគោលការណ៍ស្នូលរបស់និយ័តករមូលបត្រកម្ពុជា គឺការបណ្តុះបណ្តាល ការបង្កើនចំណេះដឹងដល់វិនិយោគិន ដែលជាយន្តការមួយនៃការការពារវិនិយោគិនផងដែរ។
ជាមួយគ្នានេះ លោក សុខ លេង អគ្គនាយកក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន ក៏បានមានប្រសាសន៍ដែរថា ការចុះអនុស្សរណៈនេះពិតជាមានសារៈសំខាន់ដោយសារស្របទៅតាមនិតិវិធីរបស់និយ័តករមូលបត្រកម្ពុជា ហើយអ្វីដែលសំខាន់គឺមានភាពទុកចិត្តគ្នាទៅវិញទៅមកទៅលើការវិនិយោគនៅក្នុងវិស័យមូលបត្រ រវាងសមាគម និងក្រុមហ៊ុន។
ដោយឡែក លោក យឿង វីរបុត្រ បានបញ្ចក់ថា មូលហេតុដែលសមាគមសម្រេចសហការជាមួយនឹងក្រុមហ៊ុនដោយសារក្រុមហ៊ុនមួយនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការផ្តល់សេវាកម្មវិនិយោគ និងកម្មវិធីជួញដូរ ក្នុងវិស័យមូលបត្រ ហើយក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០។
ក្រុមហ៊ុនេះមានផ្តល់សេវាកម្មជួញដូរទៅលើលោហៈធាតុមានតម្លៃដូចជា មាស ប្រាក់ និងរូបិយប័ណ្ណអន្តរជាតិ ព្រមទាំងផលិតផលលើកិច្ចសន្យាគម្លាតថ្លៃផ្សេងទៀតតទៅឲ្យអតិថិជនរបស់ខ្លួនទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។ បច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយក៏កំពុងពង្រីកបន្ថែមទៀតផងដែរ។ នាប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបានផ្តល់សេវាកម្មជូនអតិថិជនជាង ១ លាននាក់ នៅក្នុង ១៨០ ប្រទេសជាងជុំវិញពិភពលោក។

ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន គឺជាក្រុមហ៊ុនឈ្មួញជើងសារដ៏ធំដែលមានការិយាល័យកណ្តាលនៅចក្រភពអង់គ្លេស។ បច្ចុប្បន្នក្រុមហ៊ុនមានអាជ្ញាប័ណ្ណចេញពីស្ថាប័ននិយ័តការល្បីៗជាច្រើនជូចជា៖ FCA នៅចក្រភពអង់គ្លេស SFC នៅទីក្រុងហុងកុង SCB នៅប្រទេសបាហាម៉ាស ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា SERC លេខ ០០៥ ។
ក្រៅពីនោះក្រុមហ៊ុនក៏ទទួលបានពានរង្វាន់ជាង ៨០ ដែលទទួលស្គាល់ពីស្ថាប័នឯករាជ្យជុំវិញពិភពលោកជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺទទួលបានការសារទរជាខ្លាំងទៅលើគុណភាពនៃសេវាកម្ម ឧត្តមភាពបម្រើសេវាកម្មជូនអតិថិជន និងបច្ចេកវិទ្យាជួញដូរដ៏ទំនើប៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


