Connect with us

កីឡា

កម្មវិធី​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​១៩ ថ្នាក់​ខេត្ត​ សប្តាហ៍​ទី​ ១២

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ​ថ្នាក់​ខេត្ត​ ឈាន​ដល់​សប្តាហ៍​ទី​១២ ហើយ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតសប្តាហ៍ទី ១២ នៃពានសម្តេចតេជោហ៊ុន សែន (ថ្នាក់ខេត្ត) មាន ៤ គូនឹងធ្វើការប្រកួតក្នុងសប្តាហ៍នេះ។ នៅថ្ងៃ ចន្ទ ទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នេះ មានការប្រកួតចំនួន ២ គូប្រចាំពូល ឃ នឹងធ្វើការប្រកួតវេលាម៉ោង ៣:៣០ ដូចគ្នា។ ក្នុងនោះក្រុម ខេត្ត​ពោធិ៍សាត់ នឹងត្រូវទទួលក្រុម ខេត្តកំពង់ឆ្នាំង។ ចំណែក ១ គូទៀត ក្រុមខេត្តបន្ទាយមានជ័យ នឹងត្រូវទទួលក្រុម ខេត្តបាត់ដំបង។

រូបភាព

ដោយឡែកនៅថ្ងៃ អង្គារ៍ ទី ១៤ ខែ តុលា ឆ្នាំ ២០២៥ នឹងត្រូវធ្វើការប្រកួតសម្រាប់ពូល ង វិញម្តង ដែលមានការប្រកួតចំនួន ២ គូ នឹងធ្វើឡើងនៅម៉ោង ៣:៣០ ដូចគ្នា។ ក្នុងនោះក្រុម ខេត្តសៀមរាប នឹងត្រូវទទួលក្រុម ខេត្តកំពង់ធំ ហើយមួយគូទៀត ក្រុមខេត្ត ឧត្តរមានជ័យ នឹងត្រូវទទួលក្រុម ខេត្តព្រះវិហារ។

រូបភាព

កាលវិភាគប្រកួតថ្ងៃនេះ ទី ១៣ ខែ តុលា ឆ្នាំ ២០២៥៖

  • ក្រុម ខេត្ត​ពោធិ៍សាត់ vs ​ ខេត្តកំពង់ឆ្នាំង
  • ក្រុមខេត្តបន្ទាយមានជ័យ vs ក្រុម ខេត្តបាត់ដំបង

កាលវិភាគប្រកួតថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥៖

  • ក្រុម ខេត្តសៀមរាប vs ​ ក្រុម ខេត្តកំពង់ធំ
  • ក្រុមខេត្ត ឧត្តរមានជ័យ vs ក្រុម ខេត្តព្រះវិហារ
រូបភាព

តារាងពិន្ទុតាមពូលនីមួយៗ៖

ពូល ក

  • លេខ១ ខេត្ត​កំពត មាន​ ១០ ​ពិន្ទុ
  • លេខ២ ខេត្ត​ព្រះ​សីហនុ មាន ៧​ពិន្ទុ
  • លេខ​៣ ខេត្ត​កែប មាន ០ ពិន្ទុ

ពូល ខ

  • លេខ១ ភ្នំពេញ​ហ្គាឡាក់ស៊ី មាន ១៣​ ពិន្ទុ
  • លេខ​២ ខេត្ត​កំពង់ស្ពឺ មាន ១១ ពិន្ទុ
  • លេខ​៣ ខេត្ត​កណ្តាល មាន ៧១០ពិន្ទុ
  • លេខ ៤ ខេត្ត​តាកែវ មាន ០ ពិន្ទុ

ពូល គ

  • លេខ​១ ខេត្ត​ត្បូងឃ្មុំ មាន ១៨ ពិន្ទុ
  • លេខ២ ខេត្ត​កំពង់ចាម មាន ១២​ ពិន្ទុ
  • លេខ​៣ ខេត្ត​ស្វាយរៀង​ មាន ៦ ពិន្ទុ
  • លេខ៤ ខេត្ត​ព្រៃវែង មាន ០ ពិន្ទុ

ពូល ឃ

  • លេខ១ ខេត្តបន្ទាយមាន​ជ័យ មាន ៩ ពិន្ទុ
  • លេខ​២ ខេត្ត​ពោធិ៍សាត់ មាន ៩ ពិន្ទុ
  • លេខ៣ ខេត្តបាត់ដំបង មាន ៨ ពិន្ទុ
  • លេខ៤ ខេត្ត​កំពង់ឆ្នាំង មាន ០ ពិន្ទុ

ពូល ង

  • លេខ១ ខេត្ត​សៀមរាប មាន ១២ ពិន្ទុ
  • លេខ​២ ខេត្ត​ឧត្តរមាន​ជ័យ មាន ៧ ពិន្ទុ
  • លេខ​៣ ខេត្ត​កំពង់ធំ មាន​ ៧ ពិន្ទុ
  • លេខ​៤ ខេត្ត​ព្រះ​វិហារ មាន ០ ពិន្ទុ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម