Connect with us

កីឡា

ផ្លូវការ! ទីបំផុតរកឃើញក្រុមខ្លាំងឡើងវគ្គ ៨ ក្រុម ពានសម្តេចតេជោ លើក​ទី​១៩ ថ្នាក់ខេត្ត

បានផុស

នៅ

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន​រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ អង្គារ៍ ទី ១៤ ខែ តុលា ឆ្នាំ ២០២៥ ខណៈក្រុម​ឡើង​ទៅ​កាន់វគ្គ ៨ ក្រុមចុងក្រោយ ហើយ។

រូបតំណាងការប្រកួតពានសម្តេចតេជោ (ថ្នាក់ខេត្ត)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរយៈពេល ១២ សប្តាហ៍ ជាមួយក្រុមសរុប ១៩ ក្រុម នៅក្នុងពូលចំនួន ៥ ពូល ទីបំផុតបានរកឃើញក្រុមឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយ។ ក្នុងនោះមានក្រុម ខេត្តកំពត (លេខ ១ ពូល ក), ក្រុមភ្នំពេញហ្គាឡាក់ស៊ី (លេខ ១ ពូល ខ), ក្រុមខេត្ត ត្បូងឃ្មុំ (លេខ ១ ពូល គ), ក្រុមបាត់ដំបង យូណៃធីត (លេខ ១ ពូល ឃ), ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប (លេខ ១ ពូល ង), ក្រុមខេត្តព្រះសីហនុ (លេខ ២ ល្អ ពូល ក), ក្រុម ខេត្តកំពង់ចាម (លេខ ២ ល្អ ពូល គ) និងក្រុមខេត្ត កំពង់ស្ពឺ (លេខ ២ ល្អ ពូល ខ)។

ខាងក្រោមនេះ ជាក្រុមទាំង ៨ ឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត)៖

  • ក្រុមខេត្តកំពត (លេខ ១ ពូល ក)
  • ក្រុមភ្នំពេញហ្គាឡាក់ស៊ី (លេខ ១ ពូល ខ)
  • ក្រុមខេត្តត្បូងឃ្មុំ (លេខ ១ ពូល គ)
  • ក្រុមបាត់ដំបង យូណៃធីត (លេខ ១ ពូល ឃ)
  • ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប (លេខ ១ ពូល ង)
  • ក្រុមខេត្តព្រះសីហនុ (លេខ ២ ល្អ ពូល ក)
  • ក្រុមខេត្តកំពង់ចាម (លេខ ២ ល្អ ពូល គ)
  • ក្រុមខេត្តកំពង់ស្ពឺ (លេខ ២ ល្អ ពូល ខ)៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម