ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ឆ្មក់បានគូស្នេហ៍តារា TikTok បន្លំលក់គ្រឿងញៀន លាយឡំផលិតផល
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានចេញបទបញ្ជាដោយដឹកនាំកម្លាំងចុះចាប់គូស្នេហ៍តារា TikTok ដែលមានអ្នកតាមដានរាប់លាននាក់ ព្រមទាំងនិងមិត្តប្រុសរបស់នាង ពីបទលក់និងចែកចាយថ្នាំញៀនប្រភេទ (Zombie) នៅក្នុងក្លឹបកម្សាន្តមួយក្នុងប្រទេសថៃ ។

តាមការចុះផ្សាយពី khaosod ប៉ូលិសបានដកហូតនូវថ្នាំញៀនប្រភេទ (Zombie) ចំនួន ១១៦ គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Estasy) ចំនួន ៤៧គ្រាប់ , ថ្នាំធ្វើឲ្យមនុស្សរីករាយ ៦ កញ្ចប់ ទម្ងន់សរុប ៤៤ ក្រាម និង Ketamine ១ថង់ សរុប ១,១៩ ក្រាម។ វត្ថុតាងដែលរឹបអូសបាន ត្រូវគេរកឃើញនៅក្នុងបន្ទប់ខុនដូមួយក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។
លោកវរសេនីយ៍ទោ Yotchanin បានបង្ហើបឲ្យដឹងថា ផ្អែកការស៊ើបអង្កេតបន្ថែមបានបង្ហាញថា ជនសង្ស័យជាមនុស្សស្រីមានឈ្មោះក្លែងក្លាយថា A នាងជាតារា TikTok ដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសថៃ ដែលរូបនាងមិនត្រឹមតែពិនិត្យឬលក់ផលិតផលប៉ុណ្ណោះទេ ថែមទាំងលក់ប្រភេទថ្នាំ Zombie ដល់អតិថិជនជាច្រើនផងដែរ។ តាមការសាកសួរ នាងបានលក់ប្រភេទថ្នាំញៀនទាំងនោះដោយខុសច្បាប់ជាយូរយារមកហើយ ដោយលក់ក្នុងតម្លៃមួយកញ្ចប់ ១៦០០ បាត (ជិត៥០ដុល្លារ) ទៅកន្លែងកម្សាន្តជាច្រើន។

ដំបូងឡើយ សមត្ថកិច្ចបានចោទប្រកាន់នាងពីបទ រួមគ្នាចែកចាយនូវសារធាតុញៀនប្រភេទទី១ (ថ្នាំ Ecstasy, ថ្នាំ Happy Water) ក្នុងគោលបំណងលក់ដោយគ្មានអាជ្ញាប័ណ្ណដែលជាអំពើជួញដូរចែកចាយគ្រឿងញៀនដល់សាធារណជន និងរួមមានសារធាតុញៀនប្រភេទទី២ (Ketamine) ដោយគ្មានអាជ្ញាប័ណ្ណ និងរួមគ្នាជួយលាក់បាំង ជួយលក់ ជួយបញ្ចាំ ឬទទួលតាមមធ្យោបាយណាមួយដែលខ្លួនដឹងថា ជាទ្រព្យសម្បត្តិរបស់ខ្លួន ដែលជាបទល្មើសតាមមាត្រា ២៤២ នឹងចាត់ការតាមនិតិវិធីច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ មកដលពេលនេះនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បាននិងកំពុងតែស៊ើបអង្កេតបន្ថែមពាក់ព័ន្ធនឹងអ្នកដែលទទួលទិញប្រភេទថ្នាំទាំងនេះតាមរយៈការផ្សាយបន្តផ្ទាល់របស់នាងកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ខ្លាចបាក់មុខប៉ាតាយ៉ា អ្នកស្រុកប្ដឹងជនបរទេសមួយគូ បង្ហាញសកម្មភាពរួមភេទគ្មានកេរ្តី៍ខ្មាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


