ព័ត៌មានអន្ដរជាតិ
ខ្លាចបាក់មុខប៉ាតាយ៉ា អ្នកស្រុកប្ដឹងជនបរទេសមួយគូ បង្ហាញសកម្មភាពរួមភេទគ្មានកេរ្តី៍ខ្មាស
តាមការចុះផ្សាយពីសារព័ត៌មាន news.ch7 នាថ្ងៃទី១៥ ខែតុលា អ្នកស្រុកបានដាក់ពាក្យបណ្ដឹងដោយរាយការណ៍នូវវីដេអូឃ្លិបដែលបង្ហាញពីអ្នកទេសចរមិនស្គាល់អត្តសញ្ញាណប្រព្រឹត្តទង្វើមិនសមរម្យ ខណៈពួកគេរួមភេទនៅលើយ៉រនៃខុនដូប្រណីតមួយកន្លែងនៅផ្លូវប៉ាតាយ៉ា ហាក់មិនខ្វល់អារម្មណ៍អ្នកដែលឃើញសកម្មភាពពួកគេឡើយ។

យ៉ាងណា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម អ្នកយកព័ត៌មានបានចុះទៅពិនិត្យមើលខុនដូដែលស្ថិតនៅក្នុងតំបន់ដ៏មមាញឹកនោះ។ តំបន់នៅក្នុងវីដេអូគឺជាខុនដូដ៏ល្បីមួយនៅផ្លូវទីពីរនៃផ្លូវប៉ាតាយ៉ា ដែលមានអ្នកទេសចរថៃ និងបរទេសជាច្រើនតែងតែមកលេងកម្សាន្តនិងស្នាក់អាស្រ័យតំបន់នេះជាញឹកញាប់។
ផ្អែកតាមសាក្សីម្នាក់ដែលជាអ្នករត់ម៉ូតូឌុបវ័យ៣១ឆ្នាំ នៅក្បែរកន្លែងកើតហេតុបាននិយាយថា ខណៈកំពុងរង់ចាំអតិថិជនឆ្លងផ្លូវពីខុនដូ គាត់បានឃើញគូស្នេហ៍មួយគូកំពុងធ្វើសកម្មភាពរួមភេទនៅលើយ៉រ ធ្វើឲ្យអ្នកធ្វើដំណើរដែលឆ្លងកាត់តាមមើលសកម្មភាពរបស់ពួកគេ។ អ្នកផ្សេងទៀត ក៏បានទាញទូរស័ព្ធថតជាវីដេអូ ស្របពេលដែលគូសស្នេហ៍អ្នកទេសចរមួយគូនោះ ហាក់មិនខ្វល់ខ្វាយចំពោះអ្នកសម្លឹងមើលទៅកាន់ពួកគេឡើយ។
អ្នករត់ម៉ូតូឌុបដដែលបានបន្ថែមថា ក្នុងនាមលោកជាពលរដ្ធមួយរូបនិងតំណាងឲ្យអ្នកស្រុកទាំងអស់ សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ មេត្តាស៊ើបអង្កេតនិងផ្តល់ការព្រមាន ដើម្បីការពារកុំឲ្យមានករណីស្រដៀងគ្នានេះកើតឡើងម្តងទៀត។ នេះអាចធ្វើឲ្យខូចមុខមាត់របស់ក្រុងប៉ាតាយ៉ាដែលជាគោលដៅទេសចរណ៍អន្តរជាតិ ហើយអ្នកទេសចរខ្លះអាចយល់ច្រលំថា ប៉ាតាយ៉ា ជាកន្លែងដែលអ្នកណាក៏អាចធ្វើបានតាមចិត្ត។

សូមជម្រាបជូនថា ប្រទេសថៃគឺជាបណ្ដុំនៃអំពើពេស្យាចារលេខមួយដែលបានចាត់ទុកជាអាជីពធម្មតា ជាពិសេសទីក្រុងប៉ាតាយ៉ាផ្ទាល់តែម្ដង វាជាកន្លែងមានស្រ្តីរកស៊ីផ្លូវភេទច្រើនជាងគេ ហើយជារឿយៗទីនោះតែងតែស្វាគមន៍ភ្ញៀវទេសចរប្រុសៗមកពីជុំវិញពិភពលោកទៅកម្សាន្តជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ថៃឈ្លោះថៃគ្នាឯង នាយករដ្ឋមន្ត្រី Anutin ប្ដឹងលោក Nawat ថាជា «មនុស្សមាត់គ្មានគម្រប»
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


