ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចោទកូរ៉េខាងជើងថា បញ្ចេញទឹកពីទំនប់ មិនខ្វល់សុវត្ថិភាពអ្នកស្រុកតាមព្រំដែន
ក្រុមមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី១៩ ខែតុលាបាននិយាយថា ប្រទេសកូរ៉េខាងជើងបញ្ចេញទឹកចេញពីទំនប់នៅភាគខាងជើងនៃព្រំដែនអន្តរកូរ៉េជាថ្មីម្តងទៀត ដោយមិនបានផ្តល់ការជូនដំណឹងជាមុនដល់ទីក្រុងសេអ៊ូល។ ការបញ្ចេញទឹកនេះដែរ បានគំរាមកំហែងដល់សុវត្ថិភាពអ្នកស្រុកដែលរស់នៅតាមតំបន់ព្រំដែន។

យោងតាមក្រសួងអាកាសធាតុ ថាមពល និងបរិស្ថាន បានបញ្ចេញនូវរូបភាពពីផ្កាយរណបបង្ហាញឲ្យឃើញពីកូរ៉េជើងហាក់ដូចជាបានបញ្ចេញទឹកចេញពីទំនប់ Hwanggang ដែលស្ថិតនៅផ្នែកខាងលើនៃទន្លេ Imjin នៅម៉ោងប្រហែល៣រសៀល។
ភាគខាងជើងត្រូវគេសន្មត់ថា បានបញ្ចេញទឹកដើម្បីគ្រប់គ្រងកម្រិតទឹកនៃទំនប់ព្រំដែន ខណៈដែលតំបន់នេះបានទទួលទឹកភ្លៀងចាប់តាំងពីថ្ងៃទី ១០ ខែតុលា រួមទាំងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។
យោងតាមការិយាល័យគ្រប់គ្រងទឹកជំនន់ទន្លេ Han បានឲ្យដឹងថា កម្រិតទឹកនៃស្ពាន Pilseung របស់ប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងនៅភាគខាងជើងនៃទន្លេ Imjin បានឡើងលើសពី ១ ម៉ែត្រ (៣.៣ ហ្វីត) នៅមុនថ្ងៃនោះ។ កម្ពស់ទឹក ១ម៉ែត្រ ទាមទារឲ្យមានការជម្លៀសអ្នកទេសចរនៅតំបន់ទន្លេ។
យ៉ាងណាមិញ កាលពីឆ្នាំ ២០០៩ កូរ៉េខាងជើងបានយល់ព្រមផ្តល់ការជូនដំណឹងជាមុន មុនពេលបង្ហូរទឹកចេញពីទំនប់ Hwanggang ហើយបានផ្ញើការជូនដំណឹងបែបនេះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០១០ និង ២០១៣ ក្រោមក ក៏លែងចេញផ្សាយឬជូនជាការប្រកាសណាមួយចាប់តាំងពីពេលនោះមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចិនចោទអាមេរិកថា នៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលជាតិខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


