Connect with us

កីឡា

ក្រុម​បាល់ទះ​ស្នងការ ​បន្តខំប្រឹង​ហ្វឹកហាត់​ដូច​នេះ​អាច​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ការ​ប្រកួត​ពាន​រង្វាន់​ផ្សេងៗ​

បានផុស

នៅ

កីឡាករ​ដៃ​ប៉ះសេ​ យ៉ុន​ ខេមរៈ​ ថាក្រុម​ទាំងមូល​ប្រសិន​​បើ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ល្អ​ដូច​កាល​ពី​ឈ្នះ​ក្រុម​ខ្លាំងវិសាខា​ ថ្ងៃ​សុក្រ​ ទី១៧​ តុលា​ ឆ្នាំ​២០២៥​ ជឿជាក់​នៅ​ថ្ងៃ​ខាង​មុខ​នឹង​អាច​រក​ភាព​ជោគជ័យ​ ឬ​ដណ្ដើម​បាន​ពានរង្វាន់​ផ្សេងៗ​ជូន​ក្លឹប​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះស្នងការ

កីឡាករ​ យ៉ុន​ ខេមរៈ​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ថា​ សន្ទុះ​នៃ​ភាព​ខ្លាំង​ដែល​អាច​យក​ឈ្នះ​ក្រុម​ធំ​វិសាខា​លើក​នេះ​គឺ​កីឡាករ​ក្នុង​ក្រុម​លេង​បាន​ល្អ​សមត្ថភាព​រីកចម្រើន​បាន​ច្រើន។​

ប្រសិន​បើ​ម្នាក់​ៗ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​ដូច​នេះ​តទៅមុខ​​ទៀត​រួម​ទាំង​ការ​គោរពវិន័យ​បាន​ល្អ​ទៀត​នោះ​​ ខេមរៈ​ ជឿជាក់​ថា​នៅ​ថ្ងៃ​ខាង​មុខ​ក្រុម​នឹង​អាច​ដណ្ដើម​បាន​ពាន​រង្វាន់​នៃ​ការ​ប្រកួត​ផ្សេងៗ​ជូន​ក្លឹប​បាន​ជា​មិន​ខាន។​ ប៉ុន្តែ​លុះត្រា​តែ​ម្នាក់ៗ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ទាំង​កាយ​ទាំង​ចិត្ត​ដូច​នៅ​ពេល​នេះ​ទើប​អាច​ទៅ​រួច។​

ក្រុមបាល់ទះស្នងការ

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី១៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​ធំ​ វិសាខា​ ដោយ​លទ្ធផល​ ៤-១​ សិត​ក្នុង​ជំនួប​មិត្តភាព។​ យ៉ាងណា​បន្ទាប់​ពី​បាន​ទីតាំង​ហ្វឹកហាត់​ថ្មី​ និង​ស្ដង់ដា​នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​ជិត​មួយ​ឆ្នាំ​មក​នេះ​គេ​ឃើញ​ក្រុម​ស្នងការ​បាន​ប្រកួត​មិត្តភាព​ជា​ហូរហែ​ និងសមត្ថភាព​កីឡាករ​លេចធ្លោ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ៕​

កីឡាករ យ៉ុន ខេមរៈ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម