ព័ត៌មានអន្ដរជាតិ
ពូទីន៖ បើអ៊ុយក្រែនហ៊ានបាញ់ Tomahawk, រុស្ស៊ីនឹងឆ្លើយតបវិញខ្លាំងបំផុត គ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើល
រឿងរ៉ាវជុំវិញការបញ្ជូនមីស៊ីល Tomahawk របស់អាមេរិកទៅឲ្យអ៊ុយក្រែន ដើម្បីវាយប្រហាររុស្ស៊ី, ពេលនេះមេដឹកនាំវិមានក្រឹមឡាំងព្រមានថា បើទីក្រុងកៀវ ហ៊ានយកមីស៊ីលរយៈចម្ងាយឆ្ងាយនេះវាយប្រហាររុស្ស៊ីមែន ទីក្រុងមូស្គូនឹងឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរបំផុត ហើយគ្រប់គ្នានឹងភ្ញាក់ផ្អើលជាក់ជាមិនខាន។

ប្រាប់ទៅអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥ លោក វ្ល៉ាឌីមៀរ ពូទីន ព្រមានថា «រាល់ការប្រើមីស៊ីល Tomahawk ប្រឆាំងនឹងទឹកដីរុស្ស៊ី ច្បាស់ជាបង្កឲ្យមានប្រតិកម្មខ្លាំងក្លា។ នេះគឺជាការប៉ុនប៉ងបង្កើនភាពតានតឹង ហើយប្រសិនបើអាវុធបែបនេះត្រូវបានប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ី ការឆ្លើយតបនឹងមានលក្ខណៈធ្ងន់ធ្ងរខ្លាំងបំផុត ឬក៏អាចជាការឆ្លើយតបដ៏គួរឲ្យភ្ញាក់ផ្អើលក៏ថាបាន»។
ទន្ទឹមនោះ បើតាមការផ្សាយរបស់ RT, ប្រធានាធិបតីរុស្ស៊ី បានស្តីបន្ទោសលោកខាងលិច ចំពោះការផ្គត់ផ្គង់មីស៊ីលនេះឲ្យអ៊ុយក្រែន ដោយចាត់ទុកថា វាជាការប៉ុនប៉ងបញ្ឆេះភាពតានតឹង។
តាមសម្តីលោកពូទីន, ចំណាត់ការបែបនេះនឹងជាការបញ្ឆេះកម្តៅស្ថានការណ៍ បង្កើនភាពតានតឹង ដូច្នេះសូមមេដឹកនាំលោកខាងលិច ពិចារណាអំពីរឿងនេះ ឲ្យមែនទែន។

អ្វីដែលគេកំពុងតាមដានខ្លាំង គឺថា មុននេះលោកពូទីន បានចេញបញ្ជារួចហើយ ឲ្យរៀបចំសមយុទ្ធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីប។
ប្រភពពីវិមានក្រឹមឡាំង, សមយុទ្ធនេះបានសាកល្បងសមាសធាតុទាំងអស់នៃនុយក្លេអ៊ែររបស់រុស្ស៊ី រួមទាំងប្រព័ន្ធនៅលើដី សមុទ្រ និងផ្លូវអាកាស។ មីស៊ីល Yars ICBM មួយគ្រាប់ ត្រូវបានបាញ់ចេញពីទីលានបាញ់បង្ហោះ Plesetsk នៅភាគពាយព្យប្រទេសរុស្ស៊ី ខណៈមីស៊ីលមួយគ្រាប់ទៀតឈ្មោះ Sineva ត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រ Barents។
មិនត្រឹមប៉ុណ្ណឹង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ អំឡុងពេលធ្វើសមយុទ្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីនចេញបញ្ជាឲ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ ក្រោយត្រាំពន្យារពេលកិច្ចប្រជុំកំពូលស្ដីពីអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


