Connect with us

សេចក្ដីជូនដំណឹង

ក្រុមមហ៊ុន KIRISAN Group បង្កើនគុណភាពថែទាំធ្មេញនៅកម្ពុជាតាមរយៈកិច្ចសហការជាមួយ Anchor Toothpaste

បានផុស

នៅ

ភ្នំពេញ៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន KIRISAN Group ដឹកនាំដោយ អ្នកឧកញ៉ា លីម ហ៊ួរនីតូ បានចុះហត្ថលេខាផ្លូវការជាមួយ Anchor Oral Care ដើម្បីនាំមកនូវស្តង់ដារថែទាំមាត់ និងធ្មេញអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ កិច្ចសហការនេះក៏បានណែនាំតារាចម្រៀងជាតិដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា ជាតំណាងជនជាតិខ្មែរជាលើកដំបូងសម្រាប់ Anchor Toothpaste ផងដែរ។កិច្ចសហការនេះមិនមែនជាការព្រមព្រៀងអាជីវកម្មប៉ុណ្ណោះទេ វាជាបេសកកម្មរួមក្នុងការលើកកម្ពស់សុខភាព និងទំនុកចិត្តសម្រាប់គ្រួសារខ្មែរតាមរយៈផលិតផលថែទាំធ្មេញដែលមានគុណភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អ្នកឧកញ៉ា លីម ហ៊ួរនីតូ បានមានប្រសាសន៍ថា៖
“ចក្ខុវិស័យរបស់យើងមិនត្រឹមតែការនាំចូលម៉ាកអន្តរជាតិសម្រាប់អ្នកប្រើប្រាស់ដូចជា Anchor ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់លើកកម្ពស់គុណភាពផលិតផលប្រើប្រាស់ជាប្រភេទខ្មែរឲ្យឈានដល់ស្តង់ដារអន្តរជាតិផងដែរ។ KIRISAN Group ស្ម័គ្រចិត្តក្នុងការពង្រីកទាំងម៉ាកអន្តរជាតិ និងម៉ាកផលិតក្នុងស្រុក ដើម្បីផ្តល់ជម្រើសច្រើនជាងមុន និងគុណភាពល្អប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់ខ្មែរ។”


Anchor Toothpaste ដែលចែកចាយដោយ KIRISAN Group ត្រូវបានទុកចិត្តនៅក្នុងប្រទេសជាង ២៥ ទូទាំងពិភពលោក ហើយទទួលបានការទទួលស្គាល់ពី Oral Health Foundation, UK ផងដែរ។ គ្រឿងផ្សំរបស់វាមានសារធាតុសំខាន់ៗដូចជា Calcium, Fluoride, Hydroxyapatite និង Potassium Nitrate ដែលជួយអោយធ្មេញស និងការឈឺបញ្ហាមាត់ធ្មេញ ក៏ដូចជាការបំបាត់អារម្មណ៍ឈឺស្រេវមាត់ធ្មេញផងដែរ។ ផលិតផល Anchor Toothpaste មានលក់នៅកម្ពុជា៖ Anchor All Round Protection Toothpaste មានជាតិកាល់ស្យូម និងហ្វ្លុយអរីដ ដើម្បីធ្វើឲ្យធ្មេញរឹងមាំ ស និងការពារសម្រាប់គ្រួសារទាំងមូល។

Anchor Cooling Fresh Gel Toothpaste – មានបច្ចេកវិទ្យា Japanese Coolact និងមីក្រូក្រាំងស្តាល់ ដែលផ្តល់អារម្មណ៍ត្រជាក់ស្រស់ និងក្លិនស្អាតយូរអង្វែង។ Anchor Sensitive Toothpaste ផ្តោតលើការបំបាត់អារម្មណ៍ឈឺធ្មេញដោយប្រើសារធាតុ Potassium Nitrate និងជួយបង្កើនភាពរឹងមាំអ៊ីណាមែល។ Anchor Advance Cavity Protection with HAP Toothpaste មាន Hydroxyapatite (HAP) ដែលជួយស្ដារឡើងវិញនូវអ៊ីណាមែលធ្មេញ ការពារការរលួយ និងធ្វើឲ្យធ្មេញសដោយធម្មជាតិ។Anchor Jungle Kids Toothpaste – សមស្របសម្រាប់កុមារ មិនមានសារធាតុប៉ារ៉ាបែន និងមាន Xylitol និង Vitamin C ជួយថែទាំធ្មេញ ដោយមានរសជាតិផ្អែមល្ហែមដូចជា ប៉ោមឈីងហ្គម ស្ត្របឺរី និងក្រូច ដើម្បីធ្វើឲ្យពេលដុសធ្មេញកាន់តែសប្បាយ។


តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន KIRISAN Group បានបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនក្នុងការនាំមកនូវផលិតផលអន្តរជាតិដែលមានទំនុកចិត្ត ខណៈពេលដែលបន្តអភិវឌ្ឍន៍ និងលើកកម្ពស់ម៉ាកផលិតផលខ្មែរ ឲ្យឈានដល់ស្តង់ដារអន្តរជាតិ។ កិច្ចសហការជាមួយ Anchor Oral Care ជាសញ្ញានៃចក្ខុវិស័យរួមក្នុងការនាំមកនូវទំនុកចិត្ត គុណភាព និងស្នាមញញឹមមានសុខភាពល្អសម្រាប់គ្រួសារខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម