Connect with us

កីឡា

AFC មានតម្រូវការខ្ពស់ ធ្វើឱ្យលីគ កម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី ត្រឹមតែ ៤ ក្លិប

បានផុស

នៅ

ក្លិបក្នុងលីគកំពូល កម្ពុជា (Cambodian Premier League) មានត្រឹមតែ ៤ ក្លិបប៉ុណ្ណោះ ក្នុងចំណោមក្លិបសរុប ១១ ក្លិប ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានអាជ្ញាបណ្ណក្លិបពីសហព័ន្ធបាល់ទាត់ទ្វីប អាស៊ី សម្រាប់ប្រកួតប្រជែងក្នុងពានកម្រិត AFC នៅរដូវកាល ២០២៦-២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ សុក្រ ទី ២៤ ខែ មេសា ឆ្នាំ ២០២៦ CPL បានប្រកាសជាផ្លូវការអំពីក្លិបក្នុងលីគ កម្ពុជា ចំនួន ៤ ដែលទទួលបានអាជ្ញាបណ្ណក្លិប AFC សម្រាប់រដូវកាល ២០២៦-២០២៧ រួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និង វិសាខា។

ចំនួននេះពិតជាថយចុះច្រើនមែនទែន បើធៀបនឹងរដូវកាលមុន ២០២៥-២០២៦ ដែលក្លិបលីគ កម្ពុជា ទទួលបានរហូតដល់ទៅ ១០ ក្លិបរួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គើរ ឡាយហ្វ ខេត្តព្រះសីហនុ គិរីវង្សសុខសែនជ័យ ណាហ្គាវើលដ៍ អាយអេសអាយ ដង្កោរសែនជ័យ និង កងយោធពលខេមរភូមិន្ទ។

កត្តាធំបំផុត ដែលធ្វើឱ្យក្លិបលីគ កម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី ត្រឹមតែ ៤ ក្លិប ខណៈក្លិប ៧ ទៀតពុំអាចទទួលបាន ដោយសារនៅរដូវកាលថ្មីនេះ AFC ទាមទារលក្ខខណ្ឌច្រើនខ្លាំងពីក្លិបនីមួយៗ។ ក្លិប ដែលអាចទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី បាន លុះត្រាតែអាចបំពេញលក្ខខណ្ឌ ៥ យ៉ាងជាចាំបាច់រួមមាន លក្ខខណ្ឌវិនិច្ឆ័យផ្នែកកីឡា លក្ខខណ្ឌវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌវិនិច្ឆ័យបុគ្គលិក និងរដ្ឋបាល លក្ខខណ្ឌវិនិច្ឆ័យផ្នែកច្បាប់ លក្ខខណ្ឌវិនិច្ឆ័យហិរញ្ញវត្ថុ

ដូច្នេះនៅរដូវកាលក្រោយ ក្លិបក្នុងលីគ កម្ពុជា មានតែ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា ប៉ុណ្ណោះ ដែលអាចតំណាង កម្ពុជា ចូលលេងពាន AFC Champions League Two ប្រសិនបើដណ្តើមកៅអីបានតាមការកំណត់៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម