កីឡា
ព្រះខ័នរាជស្វាយរៀង ឬ Manila Digger យកបានលេខ១ក្នុងពូល?
ជំនួបកាត់សេចក្តីក្នុងពូល D ឈានមកដល់វេលាម៉ោង ៧យប់ ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger ក្នុងពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមខ្លាំងរបស់ហ្វីលីពីន Manila Digger ត្រូវការជ័យជម្នះដាច់ខាតទើបឡើងទៅឈរលើកំពូលតារាងពូល E ខណៈព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើក៏ឈរនៅលើកំពូលតារាងដែរ។
ឆ្លងកាត់២ប្រកួតដូចគ្នា ព្រះខ័នរាជស្វាយរៀង រក្សាសំណាញ់ទីបានយ៉ាងល្អឥតខ្ចោះដោយគ្មានដៃគូណាស៊ុតចូលពួកគេឡើយ។ លើកទី១ ក្រុមម្ចាស់ផ្ទះរបស់កម្ពុជាបានឈ្នះ SP Falcons ដោយលទ្ធផល ៣-០ និងការប្រកួតទី២ ឈ្នះ Ezra FC ៣-០ ទៀតដើម្បីមាន ៦ ពិន្ទុឈរលើកំពូលតារាង។

ចំពោះក្រុម Manila ក៏មាន ៦ ពិន្ទុដូចព្រះខ័នរាជស្វាយរៀងដែរ ប៉ុន្តែឈរលេខ២ក្នុងពូល ដោយសារគ្រាប់បាល់ចំណេញតិចជាង។ ពួកគេបានយកឈ្នះ Ezra FC ដោយលទ្ធផល ៣-១ និងឈ្នះ SP Falcons ដោយលទ្ធផល ២-០។
ព្រះខ័នរាជស្វាយរៀង ត្រូវបានគ្រូបង្វឹករបស់ក្រុម Ezra FC ចាត់ទុកជាក្រុមមានភាគរយខ្ពស់ក្នុងការឈរលេខ១ក្នុងពូល និងជាក្រុមប្រើបច្ចេកទេសបានយ៉ាងល្អ ខណៈក្រុម Manila Digger ប្រើកាយសម្បទាជាផលចំណេញច្រើនជាង។

លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា Manila Digger ជាក្រុមលេងលឿន និងកីឡាករល្អប្រជែងមួយៗ។ លោកនឹងព្យាយាមដាក់កីឡាករឲ្យត្រូវតាមរបៀបលេងរបស់ក្រុមហ្វីលីពីនដើម្បីដណ្តើមយកលេខ១ក្នុងពូ។
តួសំខាន់របស់ ព្រះខ័នរាជស្វាយរៀង គឺខ្សែប្រយុទ្ធ Kwame Peprah រកបាន ២ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ១ លើក ខណៈកីឡាករ Patrick ស៊ុតបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ២ លើក។ ជាមួយគ្នានេះ ខ្សែបម្រើការពារ Odawara រកបាន២គ្រាប់ និង Yudai Ogawa រកបាន១គ្រាប់។

កីឡាករដ៏គ្រោះថ្នាក់របស់ Manila Digger គឺ Ousman Gai ដែលស៊ុតបាន ២ គ្រាប់ និងបញ្ជូនបាល់១លើក ហើយកីឡាករ Wamba Fafem ស៊ុតបាន ១គ្រាប់, Touray ស៊ុតបាន ១គ្រាប់ និងកីឡាករ Ceesay ស៊ុតបាន ១គ្រាប់។
សូមបញ្ជាក់ថា ក្រុមលេខ១ នៅក្នុងពូល D នឹងទៅប៉ះក្រុមលេខ២ ក្នុងពូល E ហើយក្រុមលេខ ២ ក្នុងពូល D នឹងប៉ះក្រុមលេខ ១ ក្នុងពូល E នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើត។
អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំថា តើ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


