ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ប្រកាសថា ណាតូនឹងចល័តទ័ព៨០ម៉ឺននាក់ ទៅព្រំដែនរុស្ស៊ី ពេលផ្ទុះសង្គ្រាម
មេទ័ពអាល្លឺម៉ង់ Alexander Sollfrank បានប្រកាសក្តែងៗថា ទីក្រុងបែរឡាំងត្រៀមរួចរាល់អស់ហើយសម្រាប់ច្បាំងជាមួយទីក្រុងមូស្គូ ហើយនឹងរួមដៃជាមួយណាតូ បញ្ជូនទ័ព ៨០០ ០០០នាក់ទៅព្រំដែនរុស្ស៊ីតែម្តង បើសង្គ្រាមផ្ទុះឡើង។

យោងតាមលោក Sollfrank, ការដាក់ពង្រាយនេះ គឺស្ថិតក្រោម ផែនការប្រតិបត្តិការអាល្លឺម៉ង់ «Operations Plan Germany» ដែលបង្ហាញកាលពីឆ្នាំមុន។
សារព័ត៌មាន RT ផ្សាយកាលពីថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥ថា វាគឺជាផែនការឆ្លើយតបរបស់ទីក្រុងប៊ែរឡាំង ពេលណាតូប្រើមាត្រា៥ ក្នុងករណីប្រឈមមុខជាមួយទីក្រុងមូស្គូ។ ក្នុងផែនការនោះផងដែរ ប្រទេសអាល្លឺម៉ង់នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់ សម្រាប់ការចល័តទ័ពរាប់សែននាក់និងយុទ្ធោបករណ៍ផ្សេងៗមកពីប្រទេសណាតូនានា ដើម្បីប្រឆាំងនឹងរុស្ស៊ី។

លោក Sollfrank ដែលជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការរួមអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ផែនការនេះទំនងអនុវត្តមុនពេលកំណត់ តាមការជាក់ស្តែង។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់មេទ័ពអាល្លឺម៉ង់ម្នាក់ទៀតគឺលោក Carsten Breuer ដែលអះអាងថា រុស្ស៊ី អាចវាយណាតូ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។
លោកនិយាយថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


