ព័ត៌មានជាតិ
បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីក្នុងប្រឡាយ មិនប្រយ័ត្នបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗ
ករណីបុរសអាយុ៥៤ឆ្នាំម្នាក់ បានស្លាប់ចោលប្រពន្ធកូន ខណៈដែលរាយខ្សែភ្លើង ដើម្បីឆក់ត្រីហើយមិនប្រយ័ត្នបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗ។ ករណីឆក់ខ្សែភ្លើងស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយពីបានទទួលពត៌មានភ្លាមសមត្ថកិច្ចជំនាញអធិការស្រុកកំពង់រោទិ៍ បានសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន និងលោកគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពស្វាយតាយាន បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យរួចមកបានឃើញថា ជនរងគ្រោះខាងលើមានឈ្មោះ សៅ ហន ភេទប្រុស អាយុ៥៤ឆ្នាំ បានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួន ទៅក្នុងប្រឡាយទឹកខាងត្បូងផ្ទះចម្ងាយប្រហែល៤៥ម៉ែត្រ ដើម្បីឆក់ត្រីតែអកុសលត្រូវខ្សែភ្លើងឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងប្រឡាយទឹកតែម្តង។ សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយសារមូលហេតុធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ ភក្ដី
សូមចុចអាន៖ សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ