KPT+
ចង់ដឹងដៃគូគ្រាន់តែទុកយើងត្រឹមមនុស្សជំនួសម្នាក់ឬអត់មើលចំណុចទាំងនេះ
ស្នេហាដែលមានអារម្មណ៍ថាខ្លួនឯងដូចជាជនរងគ្រោះ ដែលគេយកមកជំនួសតំណែងនរណាម្នាក់ប៉ុណ្ណោះ។ ជាស្នេហាមួយដែលឈឺចាប់ បើសិនវាជាការពិត។
ប្រសិនបើអ្នកមិនអាចកំណត់អារម្មណ៍របស់ដៃគូបានទេ នេះគឺជាសញ្ញាមួយចំនួនដែលអ្នកត្រូវរក ដើម្បីឲ្យប្រាកដថា អ្នកគ្រាន់តែជាជម្រើសមួយរបស់ដៃគូពិតមែន ៖
១. ចាត់ទុកជាថ្នាំផ្សះ

ស្គាល់មនុស្សជំនួសតំណែងអ្នកដទៃអត់? បើសិនអ្នកមានអារម្មណ៍ថាដៃគូហាក់ដូចជាធ្វើខ្លួន ពេលខ្លះរវល់ជាមួយយើង ពេលខ្លះក៏ទុកចោល ហើយតែងនិយាយពាក្យសំដីចម្លែកៗដាក់យើងជានិច្ច។ ឬពេលខ្លះអ្នកផ្ញើសាទៅគេ តែគេបែរជាជាប់លេសឬជួនឆ្លើយលឿនជួនអត់។ បើគាត់យកចិត្តទុកដាក់ គាត់នឹងឆ្លើយតបក្នុងរយៈពេលសមរម្យ ឬយ៉ាងហោចណាស់ផ្ដល់ហេតុផលថាហេតុអ្វីបានជាគាត់រវល់។
២. រកអ្នកពេលគេឯកាត្រូវការគ្នាកំដរ
មិត្តខ្លះក៏ធ្វើបែបនេះដែរ។ ប៉ុន្តែបើសិនមិត្តប្រុសរបស់ធ្វើបែបនេះដែរ គឺអ្នកត្រូវប្រយ័ត្នប្រយែងបន្តិច។ គេត្រូវការអ្នកនៅពេលណាដែលគេឯកា គ្មានគ្នាឬគិតថាខ្លួនគេនៅម្នាក់ឯងអផ្សុកទើបស្រែករកអ្នក។
៣. សុខៗមករំលឹកពីសង្សារចាស់ទាំងមិនសួរនាំ

ទំនាក់ទំនងល្អ មិនថារ៉ូមែនទិចឬជាអ្វី ត្រូវបានបង្កើតឡើង ដោយផ្ដល់ឲ្យគ្នាទៅវិញទៅមក។ ប្រសិនបើការសន្ទនាមានលក្ខណៈតែម្ខាង វាក៏គ្មានន័យដដែល។
ជាពិសេសនៅសុខៗគាត់បែរជារំលឹកពីសង្សារចាស់ ឬរឿងអតីតកាលដែលធ្លាប់ខូចចិត្តពីមុន និងបញ្ហាផ្សេងទៀតទាំងដែលអ្នកមិនបានសួរសូម្បីបន្តិច។ នេះអាចសញ្ញាមួយដែលគេនៅតែនឹកសង្សារចាស់ ហើយនៅតែរង់ចាំគេម្នាក់នោះត្រលប់មកវិញ។
៤. លាក់លៀមដូចមានមន្ទិល

គេចាប់ផ្ដើមធ្វើខ្លួនសង្ស័យដូចមានអ្វីលាក់លៀមនឹងអ្នក ហើយក៏មិនសូវជាចាប់អារម្មណ៍ដូចកាលពីមុន។ ជួនកាលក៏បារម្ភ ជួនក៏មិនខ្វល់ ពេលខ្លះដូចផ្អែមល្ហែមដូចគូដទៃទៀត ពេលខ្លះទៀតក៏ហីៗដូចមិនធ្លាប់ស្គាល់គ្នា។ ជួនកាលអ្នកចង់សួរគេរឿងខ្លះ តែគេបែរជាលាក់លៀមមិនចង់ប្រាប់ ហើយស្រែកគំហកឲ្យអ្នកដូចមិនមែនសង្សារគ្នា។
ខាងលើនេះសុទ្ធតែជាសញ្ញាមួយដែលដៃគូរបស់អ្នក នៅតែនឹកអង្សាចាស់ដដែល។ ដូច្នេះគួរតែចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះ ដើម្បីកុំឲ្យវាកាន់តែរាលដាលខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាក់ទុនច្រើនពេកជាមួយស្នេហា ប្រយ័ត្នចុងក្រោយឈឺចាប់តែម្នាក់ឯង
ចុចអាន៖មន្តស្នេហ៍សម្ងាត់នៃបុរសៗដែលធ្វើឲ្យនារីជ្រួលច្របល់បេះដូងពេលជួបម្តងៗ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


