Connect with us

ព័ត៌មានអន្ដរជាតិ

​​ព្រឹទ្ធសភា​អាមេរិក​ រកឃើញ​ច្រក​ចេញ​បញ្ចប់​ការ​បិទរដ្ឋាភិបាល​​​ ដូណាល់ ត្រាំ​

បានផុស

នៅ

​នៅ​​ទីបំផុត ​​ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអាទិត្យ​ទី​​៩ វិច្ឆិកា (ម៉ោង​នៅសហរដ្ឋអាមេរិក) ត្រូវ​ព្រឹក​ថ្ងៃចន្ទ​ (ម៉ោង​នៅកម្ពុជា) បាន​​បោះឆ្នោត​​​​​​ដោយ​ជោគជ័យ​លើកិច្ច​ព្រម​ព្រៀង​​មួយ​ ដែល​នឹង​​​ដំណើរ​ការ​ឆ្ពោះទៅ​​​កំណត់​វិធានការ​ក្នុងគោលបំណងបើករដ្ឋាភិបាលសហព័ន្ធឡើងវិញ និងបញ្ចប់ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​​រយៈពេល៤០ថ្ងៃ ដែលបានរារាំង​​បុគ្គលិករដ្ឋ​សហព័ន្ធ ពន្យារពេលការ​ផ្តល់​ជំនួយអាហារ និងការធ្វើដំណើរតាមផ្លូវអាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​​ដែលទទួលបាន​ការ​យល់​ព្រម​ដោយ​ជោគជ័យ​នោះ សមាជិកព្រឹទ្ធសភាបានធ្វើវិសោធនកម្មច្បាប់អនុម័តដោយសភា ដែលនឹងត្រូវធ្វើវិសោធនកម្ម ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី​៣០ខែមករា និងរួមបញ្ចូលកញ្ចប់នៃ​​​ច្បាប់​ចំណាយ​​ពេញ​៣​ឆ្នាំ​តែ​ម្ត​ង​សម្រាប់​​រដ្ឋបាល​​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរងសម្ពាធ​ពី​តគណបក្ស​ប្រជាធិបតេយ្យ ដោយសារ​តែ​ការ​លុប​ចោលកញ្ចប់សុខភាព​​​។

​បន្ទាប់​ពី​ព្រឹទ្ធសភាបានអនុម័តច្បាប់នេះ កញ្ចប់ចំណាយ​ថវិកា​រដ្ឋ​នេះនៅតែត្រូវអនុម័តដោយសភាតំណាងរាស្រ្ត ហើយបញ្ជូនទៅប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការចុះហត្ថលេខា ដែលជាដំណើរការដែលអាចចំណាយពេលច្រើនថ្ងៃ​បន្ថែមទៀត​​។

​​យោ​ង​​ការផ្សាយ​របស់​រ៉យទ័រដែលបានដកស្រង់​ពី​​អ្នក​ចរចា​ នៅក្រោមកិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងជាមួយនឹង​សមាជិក​​គណបក្សប្រជាធិបតេយ្យមួយ​ក្រុម​តូចដែលបានបដិសេធការដឹកនាំរបស់គណបក្សរបស់ពួកគេ គណបក្សសាធារណរដ្ឋបានយល់ព្រមបោះឆ្នោតនៅ​ក្នុង​ខែធ្នូ​ខាងមុខ​​​ លើការបន្តការឧបត្ថម្ភធនក្រោមច្បាប់ថែទាំដែលមានតំលៃសមរម្យ។

ការឧបត្ថម្ភធន​របស់​រដ្ឋ​សហព័ន្ធ​របស់សហរដ្ឋ​អាមេរិក ដែលជួយប្រជាជនអាមេរិកដែលមានចំណូលទាបចំណាយលើការធានារ៉ាប់រងសុខភាពឯកជន ហើយនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ គឺជាអាទិភាពរបស់​គណបក្ស​ប្រជាធិបតេយ្យក្នុងអំឡុងពេលប្រយុទ្ធ​​​តតាំង​​ជាមួយ​​​​​ប្រធានាធិបតី​ដូណាល់ ត្រាំ សម្រាប់​ការ​ផ្តល់មូលនិធិ។

ការបោះឆ្នោតដើម្បីជំរុញសេចក្តីព្រាងច្បាប់នេះ បានអនុម័តដោយសំឡេង​ស្មើ​ត្រឹមដែលកំណត់ដោយរដ្ឋធម្ម​​នុញ្ញ​ក្នុង​ព្រឹទ្ធសភា គឺ ៦០-៤០ ដែលជាចំនួនអប្បបរមាដែលត្រូវការដើម្បី​សម្រេច​ជា​បានការ​នៅ​ក្នុង​ព្រឹទ្ធសភា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម