កីឡា
កីឡាករ ស្រ៊ិន រាជ្យ របបអាហារមួយខែៗចំណាយអស់ខ្ទង់ ៥០០ដុល្លាររយៈពេល ៦ខែត្រៀមការប្រកួតនៅឥណ្ឌូណេស៊ី
កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ ថាចំពោះការហ្វឹកហាត់ត្រៀមរយៈពេល ៦ខែចុងក្រោយមុនប្រកួតនៅឯប្រទេសឥណ្ឌូណេស៊ីនេះចំណាយមិនក្រោម ៥០០-៦០០ដុល្លារនោះទេលើរបបអាហារក្នុងមួយខែៗតាមបែបស្ទង់ដាដើម្បីឲ្យបានសាច់ល្អដល់កម្រិតប្រកួតប្រជែងមេដាយ។

កីឡាករ ស្រ៊ិន រាជ្យ (ខាងឆ្វេង)
កីឡាករ ស្រ៊ិន រាជ្យ បានឲ្យដឹងថា ចំពោះការត្រៀមខ្លួនចូលរួមការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកលើកនេះគឺមានភាពលំបាកខ្លាំង និងចំណាយថវិកាផ្ទាល់ខ្លួនច្រើនលើរបបអាហារ និងការហ្វឹកហាត់។


កីឡាករ ស្រ៊ិន រាជ្យ
ម្ចាស់មេដាយប្រាក់នៅប្រទេសឡាវរូបនេះបន្តទៀតថា នៅរយៈពេល ៦ខែចុងក្រោយគឺរូបគេត្រូវផ្ដោតលើការហ្វឹកហាត់ខ្លាំង និងបែងចែកពេលវេលាដូចជា ៣ខែដំបូងត្រូវញុំអាហារតំឡើងទម្ងន់ បន្ទាប់មក ៣ខែក្រោយត្រូវសម្រក់យកសាច់បណ្ដេញជាតិទឹក និងខ្លាញ់ ចេញពីរាងកាយ។


ទិដ្ឋភាពហ្វឹកហាត់
អំឡុងពេល ៦ខែនេះគឺត្រូវចំណាយថវិកាច្រើនទៅលើរបបអាហារ ព្រោះក្នុងមូយថ្ងៃៗត្រូវញុំពងមាន់ចន្លោះពី ១៥ ទៅ ៣០គ្រាប់ ញុំទ្រូងមាន់ ញុំផ្លែឈើ ញុំបាយផ្សេងៗតាបស្តង់ដារបស់ខ្លួន។ ដូច្នេះការចំណាយក្នុងមូយថ្ងៃអាចចន្លោះពី ១៥-២០ដុល្លារ និងសរុបក្នុងមួយខែឡើងទៅដល់ចន្លោះពី ៥០០-៦០០ដុល្លារឯណោះ។ ការញុំបែបនេះ ឬហ្វឹកហាត់ធ្ងន់រយៈពេល ៦ខែនេះរូបគេចំណាយថវិកាខ្លួនឯងមិនក្រោម ៤,០០០ដុល្លារនោះឡើយ។

ក្រុមកាយវប្បកម្មចេញទៅឥណ្ឌូណេស៊ី
បញ្ជាក់ដែរថា កីឡាករ ស្រ៊ិន រាជ្យ រួមទាំងសិស្សប្អូន ប្រតិភូ គ្រូបង្វឹកបានទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ កីឡាករ ស្រ៊ិន រាជ្យ និង កីឡាករ តាំង សំបូរ ត្រូវប្រកួតតំណាងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោក លើកទី១៦ នៅឯប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ២០២៥៕



ស្រ៊ិន រាជ្យ ពេលឈ្នះមេដាយកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


