ព័ត៌មានអន្ដរជាតិ
កាសែត Telegraph៖ ថៃ បញ្ជូនរថក្រោះទៅព្រំដែន កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ
សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Telegraph បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ដែលសរសេរចំណងជើងថា ថៃបញ្ជូនរថក្រោះទៅព្រំដែនកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ។

ចំពោះខ្លឹមសារសំខាន់នៅក្នុងអត្ថបទនោះ, Telegraph សរសេរថា ថៃបានបញ្ជូនរថក្រោះនិងកាំភ្លើងធំ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយកម្ពុជាវិញហើយ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវរលាយត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានចុះហត្ថលេខា។
បទឈប់បាញ់ដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួយអ្នកសម្របសម្រួល បានបរាជ័យកាលពីថ្ងៃចន្ទ បន្ទាប់ពីទាហានថៃ៤នាក់ រងរបួសដោយសារផ្ទុះមីន ក្នុងនោះមានម្នាក់ដាច់ជើង នៅតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។ ក្រោយមក លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក៏ប្រកាសជាឯកតោភាគីផ្អាកកិច្ចព្រមព្រៀងនេះតែម្តង។
យ៉ាងណា ជុំវិញបញ្ហានេះផងដែរ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀងនេះ អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។
ថ្លែងនៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar ព្រមានថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។
លោក Mohd Nizam Jaffar អះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយខ្លួននៅតែរក្សាជំហរ ចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ព្រមាន ក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងទាមទារឲ្យរកមូលហេតុពិតនៃការផ្ទុះមីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


