Connect with us

កីឡា

ក្រុម​កីឡាហែលទឹក​ពាក់​ជើង​ទា​ ៦រូប​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

ក្រុម​កីឡាករ​ កីឡា​ការិនី​ហែល​ទឹក​ពាក់​ជើងទា​ចំនួន​ ៦រូប​ចេញដំណើរ​​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ កីឡា​ការិនី​ហែលទឹក​ពាក់ជើងទា

​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក ​បាន​បញ្ជាក់ថា​ លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ និង​ជា​ប្រតិភូ​ បាន​ដឹកនាំ​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ ៩​រូប​ចេញ​ទៅ​ប្រទេស​ឥណ្ឌុណេស៊ី​ហើយ​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ។​

ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ទាំង​អស់​រួម​មាន​ដូច​ខាង​ក្រោម៖

១. លោក ហែម គិរី ប្រធានប្រតិភូដឹកនាំ

២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក

៣. លោក លឹម កែវឧត្តម គ្រូជំនួយ

៤. កញ្ញា កាំង មុយនីន កីឡាការិនី

៥. កញ្ញា ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី

៦. លោក លឹម សុខវឌ្ឍន៍នន្ទ កីឡាករ

៧. លោក ឆោម ច័ន្ទថន កីឡាករ

៨. លោក ទួន ទិត្យសត្យា កីឡាករ

៩. លោក លឹម នរវិទូ កីឡាករ

ទិដ្ឋភាព​ចេញ​ដំណើរ (រូបភាព​សហព័ន្ធ)

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ហែលទឹក​ពាក់​ជើងទា​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​។​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​ តាមដាន​ និង​លើក​ទឹកចិត្ត​ក្រុម​កីឡា​ហែលទឹក​ពាក់​ជើងទា​ទាំង​អស់​គ្នា​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម