Connect with us

សន្តិសុខសង្គម

ផ្ទះឈើប្រក់ស័ង្កសីជាច្រើនខ្នងនៅសង្កាត់ព្រែកប្រា ត្រូវបានអគ្គិភ័យលេបត្របាក់ និងរងរបួសមនុស្សម្នាក់

បានផុស

នៅ

ផ្ទះឈើប្រក់ស័ង្កសី ជាច្រើនខ្នងនៅជាប់មាត់ទន្លេ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌឬស្សីកែវ ត្រូវបានអគ្គិភ័យលេបត្របាក់ យ៉ាងសន្ធោសន្ធៅ រួមទាំងបង្កអោយមនុស្សម្នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីពលរដ្ឋរស់នៅផ្នែកខាងក្រោយបានអោយដឹងថា មុនកើតហេតុ មានក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នាស្ទុះរត់ចេញមកមើលក៏ឃើញផ្សែងខ្មៅលាយឡំជាមួយអណ្តាតភ្លើងឆេះផ្ទះបាត់ទៅហើយ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នា ជួយយកទឹកពន្លត់ដែរប៉ុន្តែមិនអាចគ្រប់គ្រងបានដោយសារមានខ្យល់បក់ខ្លាំងធ្វើអោយរាលដាលយ៉ាងឆាប់រហ័ស ទើបពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគម៍។

អគ្គិភ័យខាងលើនេះបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីអស់ទាំងស្រុងជាច្រើនខ្នង រួមទាំងបង្កអោយមនុស្ស ១នាក់ របួសស្រាល និងបានប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ គ្រប់គោលដៅទាំងអស់ និងរថយន្តជំនួយទីក្រុងនរា , រថយន្តទីក្រុង កោះពេជ្រ រថយន្ត បុរីប៉េងហួត បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុពលរដ្ឋបានដាក់ការសង្ស័យថា ឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះដេរខោអាវ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម