Connect with us

កីឡា

ខ្លាំង​នៅ​តែ​ខ្លាំង​ កាំង​ មុយនីន​ នៅ​តែ​ល្អ​ផ្នែក​ហែល​ទឹក​ពាក់​ជើងទា​ដោយ​ឈ្នះ​មេដាយ​ប្រាក់​ជា​ថ្មី​នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

កីឡា​ការិនី​ឆ្នើម​ និង​ជា​ជើង​ខ្លាំង​ផ្នែក​កីឡា​ហែលទឹក​ពាក់​ជើង​ទា​ កាំង​ មុយនីន​ នៅ​តែ​ល្អ​ដោយ​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ ដែលកំពុង​​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ​នៅ​​ពេល​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡា​ការិនី​ កាំង​ មុយនីន(រូបភាពផេកសហព័ន្ធ)

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផេក​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​គឺ​កីឡា​ការិនី​ កាំង​ មុយនីន​ បាន​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​លើ​វិញ្ញាសា​ ៤០០ម៉ែត្រ ហែលរបៀប Bi-Fins។​ តាម​រយៈ​មេដាយ​នេះ​គឺ​បាន​បញ្ជាក់ពី​​សមត្ថភាព​លេចធ្លោ​ និង​បន្ត​ធ្វើ​បាន​ល្អ​ដណ្ដើម​​មេដាយបាន​ជា​ថ្មី​ជូន​ជាតិ​មាតុភូមិ។​

កីឡាករ​ លឹម សុខវឌ្ឍន៍នន្ទ

គិត​មក​ដល់​ពេល​នេះ​មិន​មែន​ឈ្នះ​មេដាយ​តែ​កីឡា​ការិនី​ កាំង​ មុយនីន​ ម្នាក់​នោះ​ទេ​ ពោល​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ហើយ។​ មេដាយ​ប្រាក់​ ១គ្រឿង​ឈ្នះ​ដោយ​ កាំង​ មុយនីន វិញ្ញាសា​ ៤០០ម៉ែត្រ ហែលរបៀប Bi-Fins។​ មេដាយ​ សំរឹទ្ធ ១គ្រឿងផ្នែក​ឯកកត្តជន​ ឈ្នះ​ដោយ​ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសា ១៥០០ម៉ែត្រ ហែលរបៀប Surface។ មេដាយ​សំរឹទ្ធ​ ១គ្រឿង​ផ្នែក​ជា​ក្រុម​ ឈ្នះ​ដោយ​ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, និង លឹម នរវិទូ លើវិញ្ញាសា ៤x១០០ម៉ែត្រ ហែលបណ្តាក់របៀប Surface។​

មេដាយ​ឈ្នះ​ជា​ក្រុម​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួតហែល​ទឹក​ពាក់​ជើងទា​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៥​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​ ចំពោះ​ក្រុម​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ហើយ​ក្នុង​នោះ​មាន​មេដាយ​ ប្រាក់១ សំរឹទ្ធ ២គ្រឿង៕​

ថ្នាក់ដឹកនាំ គ្រូបង្វឹក​ កីឡាករ​ កីឡាការិនី​ហែលទឹក​ពាក់​ជើងទា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម