ព័ត៌មានជាតិ
បុណ្យចូលឆ្នាំបាន២ថ្ងៃ ត្រូវអគ្គិភ័យបំផ្លាញលំនៅឋានអស់គ្មានសល់
ករណីអគ្គិភ័យមួយឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់១ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថៃ្ងព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ។ មូលហេតុដែលបង្កឲ្យអគ្គិភ័យនេះកើតឡើង ព្រោះឆ្លងចរន្តអគ្គិសនី ដែលផ្ទះឈើប្រក់ស័ង្កសី (ទំហំ១០ម៉ែត្រ x ២៥ម៉ែត្រ) ខូចខាតទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងករណីអគ្គិភ័យនេះផងដែរ គ្មានបង្ករបួសដល់អ្នកណាម្នាក់ទេ។



ក្នុងប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹក ព្រមទាំងរថយន្តពន្លត់អគ្គិភ័យជំនួយរួមមាន៖ រថយន្តពន្លត់អគ្គិភ័យ របស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់សាលាសង្កាត់ព្រែកថ្មី ចំនួន១គ្រឿង។ ក្នុងករណីអគ្គីភ័យនេះបានពន្លត់ចប់ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ៕
អត្ថបទ៖ នរា
សូមចុចអាន៖ កំពុងបិទក្រុង ឆាបឆេះឃ្លាំងស្តុកសម្ភារៈទូរសព្ទនៅខណ្ឌ៧មករា ផ្អើលទាំងព្រឹក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី