ព័ត៌មានអន្ដរជាតិ
Scammer បន្តរត់ចេញពីមីយ៉ាន់ម៉ា សម្រុកចូលដីថៃ
យុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅមីយ៉ាន់ម៉ា ឥតដកដៃឡើយ ហើយប្រតិបត្តិការនោះ បានបង្ខំឲ្យ Scammer រាប់ពាន់នាក់រត់ប្រាសអាយុ សម្រុកចូលដីថៃ។

ជាក់ស្តែង ករណីចុងក្រោយបំផុតនេះ ជនជាតិចិនចំនួន៣នាក់ទៀត បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងប្រទេសមីយ៉ាន់ម៉ា ចូលមកដីថៃក្នុងខេត្ត Tak ប៉ុន្តែត្រូវទាហានថៃចាប់បាន។
តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ Scammer ចិនទាំង៣នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវកងកម្លាំង Ratchamanu ចាប់បាននៅក្នុងភូមិសាស្រ្តតំបន់ Mahawan នៃស្រុក Mae Sot។

ការចាប់ខ្លួននេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលថៃអះអាងពីការចាប់បានជនបរទេសចំនួន៣៩នាក់ ដែលរត់ចេញពី KK Park ចូលដីថៃ។ ពួកគេទាំងអស់មានជនជាតិប៉ាគីស្ថាន១២នាក់ កេនយ៉ា១២នាក់ អ៊ូហ្គង់ដា៣នាក់ វៀតណាម៣នាក់ ឥណ្ឌា២នាក់ នេប៉ាល់២នាក់ ស៊ូដង់ខាងត្បូងម្នាក់ អេហ្ស៊ីបម្នាក់ កាហ្សាក់ស្ថានម្នាក់ ប៊ូរុនឌីឌីម្នាក់ និងរវ៉ាន់ដាម្នាក់។
ដោយឡែក បើយោងតាមទិន្នន័យពីកងទ័ពថៃបញ្ចេញកាលពីដើមខែវិច្ឆិកាបានបង្ហាញថា ចាប់តាំងពីមីយ៉ាន់ម៉ា បើកប្រតិបត្តិការយោធាមកកម្ចាត់ Scammer មក មានជនបរទេសជាង ១ ៥០០នាក់ បានរត់ចេញពី KK Park ចូលដីថៃ៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


