ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង Tejas របស់ឥណ្ឌាធ្លាក់ស្លាប់អ្នកបើកបរក្នុងពេលតាំងពិព័រណ៍អាកាសចរណ៍នៅឌូបៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២២ខែ វិច្ឆិកា យន្តហោះចម្បាំង Tejas របស់ឥណ្ឌាមួយគ្រឿងបានធ្លាក់ និងផ្ទុះឆេះក្នុងអំឡុងពេលពិព័រណ៍អាកាសចរណ៍នៅឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ខណៈអ្នកបើកយន្តហោះបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

យន្តហោះនេះទើបតែហោះបានប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែវាធ្លាក់ចុះកម្ពស់ ហើយធ្លាក់មកដី។ សាក្សីបានឃើញដុំភ្លើងជាច្រើន និងផ្សែងខ្មៅក្រាស់។ ក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែងធ្លាក់យន្តហោះក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ តែជាអកុសលអ្នកបើកបរយន្តហោះបានបាត់បង់ជីវិតទៅហើយ។
ហេតុការណ៍នេះបានកើតឡើងថ្ងៃចុងក្រោយនៃពិព័រណ៍យន្តហោះឌូបៃ ដែលជាព្រឹត្តិការណ៍អាកាសចរណ៍ដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។ តែទោះយ៉ាងណាការហោះហើរបានបន្តនៅពេលរសៀល។

យន្តហោះ Tejas គឺជាយន្តហោះចម្បាំងផលិតក្នុងស្រុករបស់ឥណ្ឌា ដែលមានសារៈសំខាន់សម្រាប់ការធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន។ នេះជាលើកទីពីរហើយដែលយន្តហោះ Tejas បានធ្លាក់ ដោយលើកទីមួយគឺនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២៤។ កងទ័ពអាកាសឥណ្ឌាបានបញ្ជាឱ្យមានការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុ ដោយមានការសហការពីក្រុមហ៊ុន GE ដែលផលិតម៉ាស៊ីនយន្តហោះផងដែរ។
គួរបញ្ជាក់ថាការធ្លាក់យន្តហោះនៅពិព័រណ៍អាកាសចរណ៍គឺកម្រមានណាស់នាពេលបច្ចុប្បន្ននេះ ដោយសារតែច្បាប់សុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ហើយនេះជាគ្រោះថ្នាក់ដ៏សាហាវលើកដំបូងដែលបានកើតឡើងនៅឯពិព័រណ៍អាកាសចរណ៍ឌូបៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


