Connect with us

ជីវិតកម្សាន្ដ

ភរិយាអតីតតារាសម្តែង ស៊ុក សុភា លើកឡើងចំណុចរសើប ដែល ហ្វីយ៉ាតា មិនអាចចូលTop30 នៃMiss Universe

បានផុស

នៅ

ភរិយាអតីតារាសម្តែង ស៊ុក សុភា បានយល់ឃើញថា ហ្វីយ៉ាតាដែលសមត្ថភាពខ្លាំងដ៏កម្រិតប៉ុណ្ណឹងហើយ នៅតែមិនអាចចូល Top30 នៃការប្រកួត MU លើកទី៧៤ ហើយទៅថ្ងៃមុខគឺមិនងាយមានកូនខ្មែរណាទៅយកបានទៀតទេ។

ហ្វីយ៉ាតា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតមហាជនអ្នកគាំទ្រពិសេសអ្នកតាមដានវិស័យបវរកញ្ញាបានបង្ហាញការសោកស្ដាយ ខណ:បវរកញ្ញ្ញាតំណាងឱ្យកម្ពុជា ហ្វីយ៉ាតាមិនអាចចូលទទួលបានជោគជ័យឈានជើងចូលដល់Top30 នៃការប្រកួត MU លើកទី៧៤ នៅលើឆាកអន្តរជាតិនាទឹកដីប្រទេសថៃ។

តាមការកត់សម្គាល់ដ្បិតថ្វិតបវរកញ្ញាកម្ពុជា ហ្វីយ៉ារា ពុំអាចឈានចូលទៅកាន់Top នៅក្នុងការប្រកួត Miss Universe លើកទី៧៤ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏ពិតមែន ប៉ុន្តែម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា នៅតែឆកបានបេះដូងគាំទ្រនឹងការស្ញើចសរសើរពីសំណាក់ប្រជាជនកម្ពុជា។

ភរិយាអតីតតួអង្គ «នេនទុំ» អ្នកនាងសារីណា បានលើកឡើងជាទស្សន:ថា “ឈុត១នេះនាងកាន់តែស្អាតជាងឈុតមុនៗទៀតទាំងសក់ទាំងការផាត់មុខ។ ខ្ញុំនិយាយមែនបើនាងមិនអាចទទួលយក top បានហើយ ខ្ញុំគិតថា នឹងមិនងាយមានកូនខ្មែរណាទៅយកបានទៀតទេ ព្រោះតាំងពីដើមដល់ចប់ ការស្លៀកពាក់និងការក្លាហានរបស់នាងគឺឡើងឆ្វាចតែម្ដង”។

អ្នកនាងបន្តថា “ទោះបីជាយ៉ាងណា អាហ្វី បានសម្រេចនៅកាលើកទង់ជាតិខ្មែរអោយពិភពលោកបានឃើញ ដូចក្ដីស្រមៃរបស់នាងមែន ហើយអ្វីដែលសំខាន់នោះ គឺនាងបានបញ្ជាក់អោយសត្រូវឃើញថានាងមិនខ្លាចទៅជាន់ឡើយព្រោះនាងបែកចែកការងារដាច់មិនបានយកមកឡូកឡំអី្វទេ” ៕ អត្ថបទ ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម